ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក កម្ពុជា​-​បារាំង​រួម​គ្នា​រៀបចំ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស រីឯ CNRP ធ្វើ​នៅ​ស្នាក់​ការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល និង ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​រួម​គ្នា​រៀបចំ​ពិធី​ខួប​ឆ្នាំ​ទី​២៥ (២៣ តុលា ១៩៩១-២៣ តុលា ២០១៦)​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល និង ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​រួម​គ្នា​រៀបចំ​ពិធី​ខួប​ឆ្នាំ​ទី​២៥ (២៣ តុលា ១៩៩១-២៣ តុលា ២០១៦)​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ក្រោម​ប្រធានបទ​ «​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​និង​សន្តិភាព​នៅ​កម្ពុជា​» ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា ពិធី​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការ​ក្រសួងការបរទេស​ក្នុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មានការ​ចូលរួម​ពី​លោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា សមាជិក​សមាជិកា​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល និង វាគ្មិន​សំខាន់​ៗ ដែល​បំពេញ​តួនាទី​ជា​សារ​វ័​ន្ត​នៅ​ក្នុង​ដំណើ​ការ​សន្តិភាព និង​អតីត​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នា​ន  ដែល​ធ្លាប់​បាន​បំពេញការងារ​នៅ​កម្ពុ​ជានា​អំឡុង​ពេល​នោះ  ដើម្បី​ចែករំលែក​ទស្សនៈ​និង​ការ​យល់​ឃើញ​ពី​សន្តិភាព និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​។

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​វិញ បើ​តាម​លោក កឹ​ម សុខា គឺ​នឹង​រៀបចំ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​នេះ​ដូច​គ្នា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយ​មិន​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​នោះ​ទេ ៕