ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ ជួប​ពិភាក្សា​​ពី​សម្ព័ន្ធភាព​ទ័ព ស្ថាប័ន​​ស៊ីវិល ​និង​​សន្តិ​សុខ​តាម​​បន្ទាត់​​​ព្រំដែ​ន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖​ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុ​ជា-ថៃ​លើក​ទី២៨រយៈពេល៣ថ្ងៃ ដោយ​លើក​​ពិភាក្សា​ស្តី​ពី​សម្ព័ន្ធភាព​ទ័ព ស្ថាប័ន​ស៊ីវិល​ និង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន ​ធ្វើឡើងចា​ប់ពី​ថ្ងៃ​ទី០៩ ដល់១១ ខែឧសភា ឆ្នាំ២០២២…

ខេត្ត​បន្ទាយមានជ័យ ​៖​ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុ​ជា-ថៃ​លើក​ទី២៨រយៈពេល៣ថ្ងៃ ដោយ​លើក​​ពិភាក្សា​ស្តី​ពី​សម្ព័ន្ធភាព​ទ័ព ស្ថាប័ន​ស៊ីវិល​ និង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន ​ធ្វើឡើងចា​ប់ពី​ថ្ងៃ​ទី០៩ ដល់១១ ខែឧសភា ឆ្នាំ២០២២ នៅ​ខេត្ត​ប្រាក់​ជួ​ប​គី​រី​ខ័ន្ធ ​ប្រទេ​ស​ថៃ ​។

ក្នុង​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោ​ក​ឧត្តមសេនីយ៍​ទោ សេង ធារិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធ​ភូមិ​ភាគ​ទី​៥ ជា​ប្រធាន​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​យោធភូមិភាគ​ទី៥កម្ពុ​ជា-ថៃ​ ដែល​បាន​ចូលរួម​ពី​កងកម្លាំង​យោធភូមិភាគ​ទី៥ជាច្រើន​​រូប និង​ភាគី​ថៃ​មាន​លោក​ឧត្តមសេនីយ៍​ត្រី ប្រា​ក់​ផុ​ន គិ​តិ​យ៉ាន​សាប់ នាយសេនាធិការ​កងទ័ព​ភូមិភាគ​ទី១ថៃ​ជា​ប្រធាន​អង្គប្រជុំ​។

ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​យោធភូមិ​កម្ពុជា-ថៃ​លើក​ទី២៨ ដែល​មាន​រយៈពេល៣ថ្ងៃ​​ នៅ​ខេត្ត​ប្រាក់​ជួប​គី​រី​ខ័ន្ធ ​ប្រទេស​ថៃ ​គឺពិភាក្សា​ការងារ​សហប្រតិបត្តិ​ការងារ​ល្អ​រវាង​កងកម្លាំង​កម្ពុជា-ថៃ ​និង​សម្ព័ន្ធភាព​កងទ័ព ស្ថា​ប័ន​​ស៊ីវិល និង​សន្តិសុខ​ព្រំដែន និង​ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​ការងារ​រវាង​កងកម្លាំង​កម្ពុជា-ថៃ​។

សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​យោធភូមិ​កម្ពុជា​-ថៃ​លើក​ទី២៨នឹងត្រូវ​​បញ្ចប់នៅ​​ថ្ងៃ​ទី១១ ខែ​ឧសភា ​ក្រោម​អធិបតីភាព​ឯកឧត្តម ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥ និង​លោក​ឧត្តមសេនីយ៍​ទោ ស៊ុប​សាន់ ណ​ង​ប៊ូ​ឡាង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី១ថៃ ​កិច្ចប្រជុំ​ត្រូវ​បាន​ធ្វើឡើង​នៅកន្លែង​លំហែកាយ​កងទ័ពជើងគោក​ថៃ ​ស្ថិតនៅ​សួន​សុ​នប្រា​ដិ​ផាត់ ​ខេត្ត​ប្រាក់​ជួប​គី​រី​ខ័ន្ធ ប្រទេស​
ថៃ​​ ។

អត្ថបទសរសេរ ដោយ