ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួងលោម​យុវតី​16​ឆ្នាំទៅ​រំលោ.ភ​រួច​ចាក់សោ​ឱ្យ​មិត្តភក្ដិ​រំលោ.ភ​ដែរ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ចាញ់បោក​ការ​លួងលោម​ក្រុម​ជន​កំហូច នាំ​នាង​ទៅ​រំលោ.ភ​បូក​នៅផ្ទះ​ជួល​រហូត​បាន​សម្រេច​គ្រប់​គ្នា កាលពី​ថ្ងៃ​

ខេត្តកណ្ដាល ៖ យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ចាញ់បោក​ការ​លួងលោម​ក្រុម​ជន​កំហូច នាំ​នាង​ទៅ​រំលោភ​បូក​នៅផ្ទះ​ជួល​រហូត​បាន​សម្រេច​គ្រប់​គ្នា កាលពី​ថ្ងៃ​១៧ តុលា នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ម្ដាយ​នាងរង​គ្រោះ​តាម​រក​ឃើញ ក៏​ប្ដឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​បក្សពួក​ម្នាក់​ទៀត​គេចខ្លួន​បាត់​កាលពី​រសៀល​ថ្ងៃ​ទី​២០ តុលា ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ​សេង ឧស្សាហ៍ ហៅ​នា អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ដែល​បាន​គេចខ្លួន​ឈ្មោះ ឃឺ​ន ចាន់​ធី អាយុ​១៨​ឆ្នាំ ។ អ្នក​ទាំង​ពីរ​គ្មាន​មុខរបរ​ពិតប្រាកដ ពួក​គេ​មាន​ទីលំនៅ​ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ។ ចំណែក​នារី​រង​គ្រោះ អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ស្រុក​ខ្សាច់កណ្ដាល ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​និង​នារី​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្គាល់គ្នា​ពី​មុន​មក ។ លុះ​នៅ​យប់​ថ្ងៃ​ទី​១៦ តុលា ឈ្មោះ ឃឺ​ន ចាន់​ធី បាន​បបួល​និង​បាន​ឌុ​ប​នាង​ពី​វត្ត​ព្រែក​បង្កង ឃុំ​ព្រែក​តា​កូវ ឆ្ពោះទៅ​វត្ត​ឥន្ទ​លី​បូ​រណ៍ ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ដើម្បី​ទៅ​មើល​គេ​រាំ​ធុងបាស​នៅ​ទីនោះ​រហូត​ដល់​ម៉ោង​១១​យប់ ។

បន្ទាប់​មក​ឈ្មោះ សេង ឧស្សាហ៍ ក៏​បាន​ឌុ​ប​នាង និង​ឈ្មោះ ឃឺ​ន ចាន់​ធី មក​ផ្ទះ​ឈ្មោះ វិ​សា នៅ​ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ហើយ​បាន​អង្គុយ​លេងបៀ​នៅ​ទីនោះ​រហូត​ដល់​ភ្លឺ ។ នៅ​ថ្ងៃ​ទី​១៧ តុលា ម៉ោង​៥​ព្រឹក​ឈ្មោះ ឃឺ​ន ចាន់​ធី បាន​ឌុ​ប​នាងរង​គ្រោះ​ទៅ​ផ្ទះ​ជួល​របស់​ខ្លួន​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ដល់​ម៉ោង​១១​ព្រឹក​ឈ្មោះ​ឃឺ​ន ចាន់​ធី បាន​រំលោភ​សេពសន្ថវៈ​លើ​នារី​នោះ​បាន​សម្រេច​មួយ​លើក ។ លុះដល់​ម៉ោង​១២​ឈ្មោះ ឃឺ​ន ចាន់​ធី បាន​ទូរ​សព្ទ័​ហៅ​ឈ្មោះ សេង ឧស្សាហ៍ ទៅ​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ឲ្យ​ឈ្មោះ សេង ឧស្សាហ៍ នៅ​ក្នុងផ្ទះ​ជួល​នោះ​ជាមួយ​ជន​រង​គ្រោះ ដោយ​ឈ្មោះ ឃឺ​ន ចាន់​ធី បាន​ចាក់សោ​ពី​ក្រៅ  ។

នៅ​ថ្ងៃ​ទី​១៨ តុលា នាងរង​គ្រោះ​នៅ​ក្នុងផ្ទះ​ជួល​ជាមួយ​ឈ្មោះ សេង ឧស្សាហ៍ ដោយសារ​ឈ្មោះ ឃឺ​ន ចាន់​ធី ចាក់សោ​ជាប់​ពី​ខាងក្រៅ ក៏​ត្រូវ​ឈ្មោះ សេង ឧស្សាហ៍ បាន​ចាប់រំលោភ នាង​បាន​សម្រេច​ចំនួន​ពីរ​លើក និង​នៅ​ថ្ងៃ​ទី​១៩ តុលា នាងរង​គ្រោះ​ក៏​ត្រូវ​ឈ្មោះ ឃឺ​ន ចាន់​ធី ឌុ​បយក​មក​ទុក​ចោល​នៅ​រង្វង់​មូល​ស្ពាន​ព្រែក​តា​មា​ក់ ពេល​នោះ​នាង​មិន​ហ៊ាន​ចូល​ផ្ទះ​ទេ និង​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​ឲ្យ​មក​យក​ខ្លួន​ទៅ​ភ្នំពេញ​វិញ ។ រហូត​ដល់​ថ្ងៃ​ទី​២០ តុលា ឪពុក​ម្ដាយ​នាងរង​គ្រោះ​បាន​រក​ឃើញ​ឈ្មោះ សេង ឧស្សាហ៍ នៅផ្ទះ​ជួល​របស់​ឈ្មោះ ឃឺ​ន ចាន់​ធី ម្តុំ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ក៏​បាន​នាំ​ឈ្មោះ សេង ឧស្សាហ៍ ទៅ​រក​យុវតី​ជា​កូន​ឃើញ​នៅ​ខណ្ឌឫស្សីកែវ ។

បន្ទាប់​ពី​រក​ឃើញ ឪពុក​ម្តាយ​បាន​សួរនាំ ទើបបាន​ដឹង​ពី​ហេតុការណ៍​ចាប់រំលោភ ក៏​បាន​នាំ​ឈ្មោះ សេង ឧស្សាហ៍ និង​កូនស្រី​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ព្រែក​តា​កូវ ហើយ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់  ៕