ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ប្រក់ផ្លែ»បំបាត់​ជាតិពុល​ពី​ថ្លើម រលាក​ថ្លើម​ប្រភេទB រលាក​ពោះវៀន បន្ថយ​ជាតិ​ស្ករ​អ្នកជំងឺ​ទឹកនោមផ្អែម

7 ឆ្នាំ មុន

«​ប្រក់ផ្លែ» ដើម​វា​តូច​ទេ​តែ​មាន​ប្រយោជន៍​ដ៏​មហាសាល ជួយ​ប៉ូវ និង​បំបាត់​ជាតិពុល​ពី​ថ្លើម រលាក​ថ្លើម ថ្លើម​ប្រភេទ B រលាក​ពោះវៀន បន្ថយ​ជាតិ​ស្ករ​អ្នកជំងឺ​ទឹកនោមផ្អែម។

(ប្រភពដើមនិងប្រែសម្រួល​ដោយ ​៖ អ៊ាង សុផល្លែត Sophalleth)

«​ប្រក់ផ្លែ» ដើម​វា​តូច​ទេ​តែ​មាន​ប្រយោជន៍​ដ៏​មហាសាល ជួយ​ប៉ូវ និង​បំបាត់​ជាតិពុល​ពី​ថ្លើម រលាក​ថ្លើម ថ្លើម​ប្រភេទ B រលាក​ពោះវៀន បន្ថយ​ជាតិ​ស្ករ​អ្នកជំងឺ​ទឹកនោមផ្អែម។

– ដើម​ប្រក់ផ្លែ ជួយ​ការពារ​ការ​ខូច​ថ្លើម​ពី​សារធាតុពុល​ផ្សេង​ៗ និង​ការ​សេព​គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្លើម​របស់​យើង​។
– ជួយ​កាត់​បន្ថយ​ពី​ជម្ងឺមហារីក​ថ្លើម ដោយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​យឺត ប៉ុន្តែ​វា​មិន​សំលាប់​កោសិកា​មហារីក​ដោយ​ផ្ទាល់​ឡើយ​។
– ជួយ​ព្យាបាល​រលាក​ពោះវៀន រាគ​មួល រលាក​ថ្លើម រលាក​ផ្លូវ​នោម ហើម​ទឹក ឈឺភ្នែក បូស គ្រុនចាញ់​គ្រុនក្តៅ​។
– ជួយ​កម្ចាត់​ពិស​ចេញពី​ថ្លើម មានគុណ​ប្រយោជន៍​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ ប៉ូវ​ថ្លើម រួម​ទាំង​អាច​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B បាន​លទ្ធផល​ល្អ​ទៀត​ផង​។
– ដើម​ប្រក់ផ្លែ​អាច​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ជួយ​សម្រួល​ដល់​ការ​បត់ជើងតូច​បាន​ស្រួល និង​ជួយ​បំបាត់​ក្រួស​ក្នុង​តម្រងនោម និង​បន្ថយ​សម្ពាធ​ឈាម​។
– ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ដោយ​ដក​ដើម​ប្រក់​ផ្លៃ​លាង​អោយ​ស្អាត ច្របាច់​ក្នុង​ទឹក​ផ្តិល​ផឹក​វា​ល្វីង​មែន​តែ​មាន​ប្រសិទ្ធិ​ភាព​ណាស់​សម្រាប់​គ្រុ​ណ​ក្តៅ​។
– យើង​អាច​យក​ទាំង​ដើម​ទាំង​ឬ​សវា​ស្ងួត​ចំនួន​ប្រមាណ​៣០​ក្រាម ដាក់​ដាំ​ជាមួយ​ទឹក​១​កំសៀវ​ពិសា​១​ឬ​២​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ជា​ការ​ការពារ និង​ជំនួយ​សុខភាព​។

ឯកសារ​ជំនួយ​៖ ម​ជ្ឍ​មណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជៈសាស្ត្រ​បូ​រា​ណ្យ ក្រសួងសុខាភិបាល
*** សូម​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជា​មុន​។ វិធី​នេះ​អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែ​អ្នក​មិន​មាន​ជម្រើស​ផ្សេង​។