ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីទឹកហូរច្រោះបាក់ច្រាំងមាត់ស្ទឹងព្រែកត្នោត ពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញសាលាក្រុង​តាខ្មៅ ទៅពិនិត្យហើយ​!

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល បានសហការជាមួយមន្ត្រីជំនាញសាលាក្រុងតាខ្មៅ នៅថ្ងៃទី៩ ខែឧសភានេះ បានពិនិត្យមើលច្រាំងមាត់ស្ទឹងព្រែកត្នោត ដែលទឹកហូរច្រោះបាក់។ ទឹកហូរច្រោះ ធើ្វឱ្យបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ…

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល បានសហការជាមួយមន្ត្រីជំនាញសាលាក្រុងតាខ្មៅ នៅថ្ងៃទី៩ ខែឧសភានេះ បានពិនិត្យមើលច្រាំងមាត់ស្ទឹងព្រែកត្នោត ដែលទឹកហូរច្រោះបាក់។

ទឹកហូរច្រោះ ធើ្វឱ្យបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់វិហារលោកតា សា ថៃជឺ ដែលមានប្រវែងជាង ២០០ម៉ែត្រ ស្ថិតនៅក្នុ​ង​សង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

​​អាជ្ញាធរខេត្តកណ្តាល សហការជាមួយមន្ត្រីជំនាញសាលាក្រុងតាខ្មៅ កំពុងពិនិត្យមើល និងពិភាក្សា ដើម្បីជួសជុលកែលម្អរ​ឡើងវិញ៕ ឆ ដា  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ