ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​មិន​អនុញ្ញាត​ឱ្យ បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ខួប​23 តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​២១ ខែតុលា បាន​ផ្ញើ​លិខិតផ្លូវការ​ជូន​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ដី​ពី​ការ​ជូនដំណឹង​ពី​ការ​ប្រារព្ធ​ពិធី​

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​២១ ខែតុលា បាន​ផ្ញើ​លិខិតផ្លូវការ​ជូន​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ដី​ពី​ការ​ជូនដំណឹង​ពី​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើកទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ។ ខ្លឹមសារ​លិខិត​បាន​លើក​ឡើង​ថា ចំពោះ​ការ​ជូនដំណឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស នា​ថ្ងែ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ទីលាន​ប្រជាធិបតេយ្យ របស់​តំណាង​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ត្រូវ​បាន​សភាធម្មនុញ្ញ​រៀបចំ​ជា​ធាតុ​ផ្សំ​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន​នេះ ។

ចំពោះ​ការ​ប្រមូលផ្ដុំ​ជួបជុំ ដើម្បី​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ខួប​លើក​ទី​២៥​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា ជា​ប្រធានបទ​មិន​សម​ស្រប​ទៀត​ទេ ដូចនេះ​ស្នើ​តំណាង​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​បាន​ប្រារព្ធ​ពិធី​ខាងលើ​នៅ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន ឬ​ទីតាំង​ឯកជន​សម​ស្រប​ណាមួយ​វិញ ។

គួរ​រំឭក​ថា ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ភាគី​អាជ្ញាធរ​បាន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រៀបចំ​ពិធី​អបអរ​ខួប​ឆ្នាំ​ទី​២៥​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ខាង​មុខ​នេះ​ទេ តែ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន ឬ​ទីតាំង​ណា​ផ្សេង​ដែល​សម​ស្រប ។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​សម​ស្រប​ណាមួយ​ទៀត​រៀបចំ​ពិធី​នេះ​បាន ប៉ុន្តែ​ទីលាន​ប្រជាធិបតេយ្យ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ ទាល់តែ​មានការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ជា​មុន​សិន ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៥​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម​ជា​ច្រើន​ពាន់​នាក់ ។ ចំណែក​លោក ឡុ​ង រី បាន​ឲ្យ​ដឹង​ថា អ្នកចូលរួម​មាន​ចំនួន​យ៉ាងតិច​៧.០០០​នាក់ ហើយ​ចំពោះ​អ្នកចូលរួម​ពិធី​មក​ពី​តាម​ខេត្ត នឹង​ត្រូវ​ចាត់ចែង​ពេលវេលា​សម​ស្រប​មិន​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ឡើយ ។

ឯ​លោក ហូរ វ៉ា​ន់ បាន​ឲ្យ​ដឹង​ដែរ​ថា ថ្ងៃ​ទី​២៣ ខែតុលា គឺជា​ថ្ងៃ​បុណ្យ​ដែល​មានការ​កំណត់​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​អបអរសាទរ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ដោយ​គ្មាន​ប្រែក្លាយ​ពិធី​នេះ​ទៅ​ជា​ការ​ហែ​ក្បួន ឬ​ធ្វើ​បាតុកម្ម​អ្វីមួយ​ឡើយ ។ ពិធី​នឹង​ធ្វើ​ឡើង​ដោយ​អហិង្សា ស្ងៀមស្ងាត់ និង​គ្រាន់តែ​មាន​ជា​សេចក្តីថ្លែងការណ៍​តាម​ក្រុម​ប៉ុណ្ណោះ ហើយ​ចំនួន​អ្នកចូលរួម​មិន​អាច​កំណត់​ជាក់លាក់​បាន​ឡើយ ព្រោះ​ពុំ​មែន​ជា​ការ​ចាត់តាំង​រៀបចំ​ពិធី គឺជា​ការ​អំពាវនាវ​ជា​សាធារណៈ តែ​មិន​ក្រោម ៧.០០០​នាក់​ឡើយ ។

លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២៣ ខេ​តុលា​នោះ មាន​អង្គការ​សង្គម​ស៊ី​វិល គណបក្ស​នយោបាយ និង​ក្រុម​ដទៃ​ទៀត ប្រើប្រាស់​ទៅ​តាម​គោលបំណង​រៀង​ៗ​ខ្លួន ។ ជាក់ស្តែង មាន​សមាគម​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា បាន​ស្នើ​សុំ​ដាក់​ញត្តិ​តាម​ស្ថាប័ន​មួយ​ចំនួន ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ជូន​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​នោះ​ក៏​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធី​ផង​ដែរ ។

លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ដោយ​ចំនួន​អ្នកចូលរួម​មាន​រហូត​ដល់​ច្រើន​ពាន់​នាក់ ហួស​ពី​លទ្ធភាព​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូច្នេះ​នឹង​ត្រូវ​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ៕