ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិត្តខ្លាំង​អាយុ​៣២​ឆ្នាំ​ម្នាក់ សម្រេចចិត្ត​ធ្វើ​អត្តឃា.ត​ដោយ​ចង.ក

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ចិត្តខ្លាំង​អាយុ​៣២​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃា.ត នៅ​លើ​ផ្ទះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិតខាង ខណៈ​ដែល​បាន​ប្រទះ​ឃើញ​ប្តី​ចង.ក​សម្លា.ប់​ខ្លួន

ខេត្តសៀមរាប ៖ បុរស​ចិត្តខ្លាំង​អាយុ​៣២​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត នៅ​លើ​ផ្ទះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិតខាង ខណៈ​ដែល​បាន​ប្រទះ​ឃើញ​ប្តី​ចងក​សម្លាប់​ខ្លួន រួចរ​ត់ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​។ ហេតុ​ការ​សម្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រងែ ក្រុង​-​ខេត្តសៀមរាប​។

លោក​អនុសេនីយ៍ឯក ដា ចំរើន អធិការរង​នគរបាល​ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​បច្ចេកទេស​នគរបាល​ខេត្ត ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​កាត់​ខ្សែ​ទម្លាក់​មក​ដី ដើម្បី​ពិនិត្យ​សាកសព និង​ដោយ​ផ្អែក​ទៅ​តាម​សម្តី​របស់​ភរិយា​សព ដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះប្រកែក​ជាមួយ​គាត់ ក៏​បាន​ដើរ​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា រួច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចងក​ធ្វើ​អត្តឃាត​មែន​។

លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ស្តើង ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខរ​បរជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ បើ​តាម​សម្តី​របស់​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ប្តី​គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះប្រកែក​ជាមួយ​គាត់ ហើយ​បាន​ដើរ​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា ដោយ​បាត់​ប្តី​២​ទៅ​៣​ថ្ងៃ​មិនឃើញ​មក​ផ្ទះ ប្រពន្ធ​បាន​ដើរ​រកតែ​រក​មិនឃើញ​។ អ្នកស្រី​បាន​រៀបរាប់​បន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ ប្រពន្ធ​បាន​ដើរទៅ​ផ្ទះ​មួយទៀត​សម្រាប់​ដាក់​ស្រូវ ក៏​ប្រទះ​ឃើញ​ប្តី ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទ​ទៅ​ហើយ  ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។

លោក​អធិការរង​បាន​បញ្ជាក់​បន្ថែម​ថា សាកសព​ជន​រង​គ្រោះ​មាន​សភាព​ហើម​របកស្បែក និង​មាន​ក្លិនស្អុយ សព​អាច​ស្លាប់​ប្រហែលជា​២​ទៅ​៣​ថ្ងៃ​ហើយ ដោយ​គ្មាន​អ្នក​ណា​ដឹង​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕