ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ជលផល​បញ្ជូន​មនុស្ស​៥​នាក់​ទៅ​តុលាការ​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ តាម​របាយការណ៍​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​ថា​មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ជាមួយ​សំណុំរឿង​បទល្មើស​

ខេត្តស្ទឹងត្រែង ៖ តាម​របាយការណ៍​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​ថា​មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ជាមួយ​សំណុំរឿង​បទល្មើស​មួយ​ចំនួន​ប្រព្រឹត្ត​នៅ​ខេត្តស្ទឹងត្រែង​ហើយ​ក្នុង​នោះ​តុលាការ​ក៏​បាន​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ​។

លោក ទុំ នី​រ៉ូ ប្រធាន​ស្តីទី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹ​ថា បទល្មើស​នេសាទ​បាន​កើតឡើង​នៅ​តាម​តំបន់​មួយ​ចំនួន​ហើយ​ត្រូវ​កម្លាំង​រដ្ឋបាល​ជលផល​រួម​សហ​ការណ៍​ជាមួយ អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ និង​រដ្ឋបាល​ជលផល​ថ្នាក់​ជាតិ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​ឆ្មាំ​ទន្លេ សហគមន៍​នេសាទ បរិស្ថាន​នុ​រក្ស នគរបាល​ប៉ុស្តិ៍​រដ្ឋបាល វរៈ​សេនា​តូច នគរបាល​ព្រំដែន​គោក​លេខ​៧០១  វរៈ​សេនា​តូច​យោធា​ការពារ​ព្រំដែន​លេខ​៤២៣​ប្រចាំការ​នៅ​តំបន់​អូរ​តា​ឡាស់ បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​សម្រេច​បានជា​លទ្ធផល​ក្នុង​នោះ​រួម​មាន រឹបអូស​និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ដាយ ចំនួន​១៥​មាត់ មាន​ប្រវែង​សរុប​២៧៦​ម៉ែត្រ បង្គោល​២០០​ដើម ក្តារបន្ទះ​បះ​ធ្វើ​ព្រួល​១២០​សន្លឹក តង់​១ ថ្នង់​ដួស​ត្រី​៤ ទ្រុង​ប្រស់ត្រី​១ ជៀល​ផ្តៅ​១ កញ្ច្រែង​ជ័រ​១ កាន​ចំណុះ​៣០​លី​ត្រ​១  រឹបអូស​ទូក​ពី​ជនសង្ស័យ​ឆក់​ត្រី ៣​គ្រឿង ម៉ាស៊ីន​៣​គ្រឿង ក្បាល​ឆក់​៥​គ្រឿង  អា​គុយ​៣​គ្រឿង  សំណាញ់​១​វង់ ម្សៅ​ថ្នាំពុល​១​កំប៉ុង  មង​ក្រឡា​តូច​ចំនួន​ជាង​១,៥ សង់ទីម៉ែត្រ និង​ធំ​ជាង​១៥​សង់ទីម៉ែត្រ​បាន​ប្រវែង​៣៨,០០២​ម៉ែត្រ សន្ទូច​ចំនួន​ននោង លួច​ដាក់​នៅ​ក្នុង​តំបន់​អភិរក្ស​ចំនួន​១,២២១​ផ្លែ​។

លោក​បន្ត​ថា​ក្នុង​នោះ​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ណែនាំ​អប់រំ​អ្នកនេសាទ​កុំ​ឲ្យ​នេសាទ​ដោយ​មង​គ្រប់​ប្រភេទ​ក្នុង​តំបន់​អភិរក្ស និង​មង​ប្រវែង​លើស​ពី​១០០​ម៉ែត្រ ក្នុង​រដូវ​បិទ​នេសាទ​បាន​ចំនួន​១៩៣​ទូក ធ្វើការ​ប្រមាណ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​នេសាទ​ដោយ​មង​ប្រវែង​ជាង​១០០​ម៉ែត្រ​ក្នុង​រដូវ​បិទ​នេសាទ​ចំនួន​១៧៨​ទូក​ក្នុង​រយៈពេល​១០​ខែ​ចាប់ពី​ខែមករា ២០១៦ ដល់​ខែតុលា ២០១៦​។

លោក​ប្រធាន​ស្តីទី​បាន​បន្ត​ថា​សកម្មភាព​នេសាទ​ខុសច្បាប់​នោះ​រួម​មានការ​នេសាទ​ដោយ​ឧបករណ៍​ឆក់ និង​ប្រើប្រាស់​សារធាតុពុល​។ លោក​បាន​បញ្ជាក់​ថា​កម្លាំង​ជំនាញ​រួម​ទាំង កម្លាំង​សហ​ការណ៍​នៅ​តែ​បន្ត​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ធានា​បានការ​ការពារ​ធនធានធម្មជាតិ និង​លប់​បំបាត់​រាល់​សកម្មភាព​ល្មើសច្បាប់​ទាំង​ផង​ដែរ​៕