ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ឆ្នាំង​រកស៊ី​ឈើ​ចិញ្ចឹម​កុងត្រូលជជុះ​រាប់​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់​រថយន្ត

7 ឆ្នាំ មុន

ខេត្តកំពត ៖ រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​ពី​ស្ត្រី​ចំណាស់​រកស៊ី​ឈើ​ជជុះ​ម្នាក់​នៅ​ក្នុង​ខេត្តកំពត បើ​តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ភូមិ​របស់​ស្ត្រី​ចំណាស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា

ខេត្តកំពត ៖ រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​ពី​ស្ត្រី​ចំណាស់​រកស៊ី​ឈើ​ជជុះ​ម្នាក់​នៅ​ក្នុង​ខេត្តកំពត បើ​តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ភូមិ​របស់​ស្ត្រី​ចំណាស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ដែល​រកស៊ី​ដឹកឈើ ឬ​ដឹកអុស​លក់​ចេញ​មក​ពី​ក្រុងព្រះសីហនុ​ឆ្លងកាត់​ខេត្តកំពត​ទៅ​កាន់​ស្រុក​បន្ទាយមាស ដែល​គេ​ឃើញ​រាល់​ថ្ងៃនេះ​មានឈ្មោះ​គេ​និយម​ហៅ​ថា យាយ​ឆ្នាំង ពីព្រោះ​កាលណា​គាត់​ចេញ​ទៅ​ទិញ​អុស​បាច់ ឬ ទៅ​ទិញ​ឈើ​ជជុះ​មក​លក់​តាម​ស្រុក ទោះបី​ទៅ​ដេក​ផ្លូវ​ក្តី​មិន​ដេក​ផ្លូវ​ក្តី​គាត់​តែងតែ​ដាក់​ឆ្នាំង​ដាក់​ចាន​ទៅ តាម​រថយន្ត​របស់​គាត់​ជាប់​ជា​និច្ច មិន​ដែល​ចូល​ហូប​បាយ​ហាង​នឹង​គេ ដូច​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ធំ​ៗ នោះ​ទេ​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា យាយ​ឆ្នាំង​នេះ​ខ្ចី​លុយ​ធនាគារ​ធ្វើ​ដើមទុន​តាំងពី​រថយន្ត​នៅ​មើល បាន​ឥឡូវ​រថយន្ត​ចាស់​ទ្រុឌទ្រោម​មើល​លែង​យល់ ហើយ​ក៏​នៅ​ជំពាក់​បំណុល​ធនាគារ​មីក្រូហិរញ្ញវត្ថុ​យ៉ាងច្រើន​ដដែល​។ ហើយ​ការ​រកស៊ី​របស់​គាត់​រាល់ថ្ងៃ បើ​តាម​អ្នកស្រុក​ដឹង​ពី​ក្រុម​គ្រួសារ​គាត់​ប្រាប់​គេ​ថា ទោះបី​រកស៊ី​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​ស្ទើរ​មិន​ចង់បាន​រស់​ប៉ុណ្ណឹង​ហើយ នៅ​តែ​មាន​ក្រុម​កុងត្រូលជជុះ​ជា​ច្រើន​កន្លែងធ្វើការ​គាបសង្កត់​ជំរិត​ទារប្រាក់​ពី​គាត់ តាំងពី​ចេញដំណើរ​រហូត​ដល់​គោលដៅ​អស់​ចំនួន​ពី ៣៥​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល​។ ហើយ​ពេល​នេះ​មិនដឹង​ជា​មាន​បញ្ហា​អ្វី​បានជា​ត្រូវ​សមត្ថកិច្ច​ចាប់​រថយន្ត​គាត់​ទេ​។

ជុំវិញ​ករណី​ឃាត់​រថយន្ត​ដឹកឈើ​យាយ​ឆ្នាំង​នេះ ត្រូវ​បាន​លោក ជួន សា​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ក៏​ដឹង​ពី​ជីវភាព​រស់នៅ​របស់​គាត់​ដែរ ហើយ​លោក​ក៏​ធ្លាប់​បាន​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អប់រំ​ឲ្យ​ឈប់​រកស៊ី​ឈើ​ខុសច្បាប់​ដែរ ឲ្យ​ប្តូរ​មុខរបរ​រកស៊ី​ទៅ តាំងពី​នោះ​មក​លោក​ក៏​ពុំដែល​មាន​ព័ត៌មាន​អ្វី​ជុំវិញ​ករណី​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​នោះ​រាយការណ៍​មក​ដែរ​។ ហើយ​ថ្ងៃ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់​រថយន្ត​នោះ​គឺ ដោយសារ​មាន​អ្នក​ព័ត៌មាន​រាយការណ៍​ឲ្យ​ថា មាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជា​ច្រើន​ទើប​លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ក៏​សុំ​យោបល់​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​ក៏​ឯកភាព​ឲ្យ​ឃាត់​រថយន្ត​នេះ​តែ​ម្តង​ទៅ​។

លោក ជួន សា​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយន្ត​នាំ​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត លោក​បានឃើញ​យាយ​ឆ្នាំង ម្ចាស់​ឈើ និង​ជា​ម្ចាស់​រថយន្ត យំ​អង្វរ​យ៉ាង​ខ្លាំង ដោយ​សម្ដែង​ពី​ការ​លំបាក​ក្នុង​ជីវភាព ពេល​នោះ​លោក​ក៏​បាន​សុំ​យោបល់​ទៅ​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា​ក៏​ឲ្យ​យាយ​ឆ្នាំង​ទៅ​បញ្ជាក់​លិខិត​ពី​អាជ្ញាធរ​ភូមិ​ឃុំ បញ្ជាក់​ពី​ភាព​ក្រីក្រ​ច្បាស់លាស់​លោក និង​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ចេញ​ទៅ​ប្រកប​មុខរបរ​ថ្មី ឈប់​ឲ្យ​រកស៊ី​មុខរបរ​ដែល​ខុសច្បាប់​តទៅ​ទៀត​៕