ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀ.ន​១៦​នាក់​ទៀត​ហើយ នៅ​ត្រពាំង​ឈូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ក្នុង​ការ​ចុះ​រដ្ឋបាល​កាលពី​ម៉ោង​១២​ថ្ងៃត្រង់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ក្នុង​ការ​ចុះ​រដ្ឋបាល​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦​នេះ  នៅ​ក្នុងភូមិ​បុរី​កម្មករ (​ត្រពាំង​ឈូក​)​ដែល​ជា​តំបន់​ស្មុគស្មាញ​។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​៥​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ សែន​សុខ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចុះ​សហ​ការណ៍​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែល​ជា​តំបន់​ស្មុគស្មាញ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៦​នាក់​ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង មួយ​ចំនួន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ក្នុងភូមិ​បុរី​កម្មករ​(​ត្រពាំង​ឈូក​)  ជា​កន្លែង​ចែកចាយ​ចរាចរ​គ្រឿងញៀន និង​ជា​កន្លែង​ផ្តល់​ទីតាំង ដល់​ក្រុម​យុវជន​នាំ​គ្នា​ទៅ​ប្រើប្រាស់​គ្រឿងញៀន​។ កន្លង​មក តំបន់​នេះ​ជា​តំបន់​មួយ​ដែល​អាជ្ញាធរ​យកចិត្តទុកដាក់ ហើយ​ចុះ​រដ្ឋបាល​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​មិន​ចេះ​អស់​៕