ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ បាន​ត្រូវ​គណៈរដ្ឋមន្ត្រី​អនុម័ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៦ …

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ បាន​ត្រូវ​គណៈរដ្ឋមន្ត្រី​អនុម័ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៦ ។

បើ​តាម​តួលេខ​ថវិកាជាតិ​ដែល​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៧ និង ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​សុក្រ​​មាន​ចំនួន​២០១៨៤៤៥៧​លាន​រៀល​ស្មើនឹង​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ស្មើនឹង​២២,៦៧%​នៃ​GDP (​ផលិតផល​សរុប​ក្នុងស្រុក​=​ផ​.​ស​.​ស​) គឺ​កើន​ចំនួន​១៥,៦% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ។

ថវិកាជាតិ​នៅ​ឆ្នាំ​២០១៧​ខាង​លើក៍​រួម​ទាំង​ការ​ចំណាយ​លើ​ការ​ដំឡើង​បៀវត្ស​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​អត្រា​១២% នៃ​ការ​ចំណាយ​លើ​បន្ទុក​បុគ្គលិក ការ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រពន្ធ​មន្ត្រី​និង​កងកម្លាំង​១៥០០០​រៀល កូន​១០០០០​រៀល​និង​ប្រាក់​បំណាច់​មុខងារ ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​មន្ត្រី​ជាប់កិច្ចសន្យា​ផង​ដែរ ។

ក្រៅពី​អនុម័ត​ថវិកាជាតិ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៧ គណៈរដ្ឋមន្ត្រី​ក៍បាន​អនុម័ត​ផង​ដែរ​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥ និង សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥  ៕