ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី​យី​ង​ឡាក់ ​ជិត​១​ពាន់​លាន​ដុល្លារ

7 ឆ្នាំ មុន

ក្រុង​បាងកក ៖ យោងតាម Channel News Asia បានចេញផ្សាយនៅ​​រសៀល​ថ្ងៃ​សុក្រទី​២១ តុលា ​នេះអោយដឹងថា លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង

ក្រុង​បាងកក ៖ យោងតាម Channel News Asia បានចេញផ្សាយនៅ​​រសៀល​ថ្ងៃ​សុក្រទី​២១ តុលា ​នេះអោយដឹងថា លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង ត្រូវបានក្រុម​មេដឹកនាំ​យោធា​បាន​បញ្ជា​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣៥​ពាន់​លាន​បាត (​ស្មើរ​នឹង​៩៩៦.៨៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) លើ​គម្រោង​ឧបត្ថម្ភ​ធន​ទិញ​ស្រូវ​ប្រជា​កសិករ ដែល​អ្នក​រិះគន់​បាន​និយាយ​ថា គម្រោង​របស់​លោកស្រី បាន​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​អស់​រាប់​ពាន់​លាន​ដុល្លារ ។

គម្រោង​នេះ​ដែល​បាន​ចំណាយ​ទិញ​ស្រូវ​កសិករ អោយអោយ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ គម្រោង​នេះ​គឺជា​គោលនយោបាយ​ដ៏​សំខាន់​មួយ​របស់​រដ្ឋបាល​លោកស្រី​យី​ង​ឡាក់ ហើយ​ជួយ​អោយ​លោកស្រី​យី​ង​ឡាក់ បាន​ឈ្នះ​ឆ្នោត ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​ឆ្នាំ​២០១១ ។

សូម​បញ្ជាក់​ថា គម្រោង​ឧបត្ថម្ភ​ធន​ទិញ​ស្រូវ​គឺជា​គោលនយោបាយ​ប្រជា​និយម​មួយ​របស់​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បងប្រុស​របស់​លោកស្រី​យី​ង​ឡាក់ ដែល​ត្រូវ​បាន​គេ​ផ្តួលរំលំ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ។

ចាប់តាំងពី​ឆ្នាំ​២០១៤ លោកស្រី​យី​ង​ឡាក់​ត្រូវ​របប​យោធា​ផ្តួលរំលំ លោកស្រី​ត្រូវ​បាន​ប្តឹង​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ការ​ធ្វេសប្រហែស​លើ​គម្រោង​ឧបត្ថម្ភ​ធន​ទិញ​ស្រូវ​ហើយ​ឥឡូវនេះ​លោកស្រី​កំពុង​ប្រឆាំង​នឹង​ការ​ចោទប្រកាន់ រឿង​ក្តី​នេះ​ក្នុង​ប្រព័ន្ធ​តុលាការ​។

លោកស្រី​យី​ង​ឡាក់​បាន​ប្រាប់​អ្នកកាសែត​នៅ​ក្រៅ​តុលាការក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​ទី​២១ តុលា នេះ​ថា ២​ថ្ងៃមុន លោកស្រី​បាន​ទទួល​ដីកា​ពី​តុលាការ បញ្ជា​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី ។

លោកស្រី​យី​ង​ឡាក់​បាន​ថ្លែង​ថា «​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​បញ្ជា​ឱ្យ​រឹបអូស​នេះ វា​គឺជា​ការ​មិន​ត្រឹមត្រូវ​ទេ »​។ លោកស្រី​បន្ត​ថា «​ខ្ញុំ​នឹង​ប្រើ​សិទ្ធ​គ្រប់យ៉ាង​តាមតែ​អាច​ប្រើ​បាន​ដើម្បី​ប្រឆាំង​នឹង​បញ្ហា​នេះ​» ។

អ្នកគាំទ្រ​របស់​លោកស្រី​យី​ង​ឡាក់​បាន​និយាយ​ថា រឿង​ក្តី​ប្រឆាំង​នឹង​លោកស្រី​យី​ង​ឡាក់​នេះ ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​របប​យោធា ដើម្បី​លុប​បំបាត់​ឥទ្ធិពល​នៃ​គ្រួសារ​ស៊ី​ណា​វ៉ា​ត្រា ៕