ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសហើយអាក្អូន ! ដុល្លារនឹងគេមិនចាយទេ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​យក​ប្រាក់​ដុល្លារ​ទៅ​ទិញ​ឈើ​ពី​ដេប៉ូ​ឈើ​មួយ​កន្លែង​យក​ទៅ​លក់​បន្ត​បាន​ប្រាក់​ចំណេញ​២០​ម៉ឺន​រៀល ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន …

ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​យក​ប្រាក់​ដុល្លារ​ទៅ​ទិញ​ឈើ​ពី​ដេប៉ូ​ឈើ​មួយ​កន្លែង​យក​ទៅ​លក់​បន្ត​បាន​ប្រាក់​ចំណេញ​២០​ម៉ឺន​រៀល ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ព្រោះតែ​ដុល្លារ​ដែល​យក​ទៅ​ទិញ​ឈើ​គេ​នោះ​គឺជា​ដុល្លារ​ខ្មោច (​ដុល្លារ​សម្រាប់​សែន​)​។

ក្រដាស់​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​៣០​សន្លឹក​ដែល​នគរបាល​បាន​កំណត់​ថា ជា​លុយ​ក្លែងក្លាយ​(​លុយ​សែន​) មាន​ប្រភេទ​ក្រដាស់​១០​ដុល្លារ និង​ក្រដាស់​៥​ដុល្លារ សរុប​ទាំងអស់​ចំនួន​២១៥​ដុល្លារ ត្រូវ​បាន​បុរស​ម្នាក់​មាន​ចេតនា​យក​ទៅ​ទិញ​ឈើ​ពី​ជន​រង​គ្រោះ​ម្នាក់​នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ។

ជនសង្ស័យ​ដែល​រង​ការ​ចោទ​ថា បាន​ធ្វើ​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ​នេះ​ឈ្មោះ ផល ចិន្តា អាយុ​២២​ឆ្នាំ រស់នៅ​ស្រុក​ស្នួល ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​នៅ​ថ្ងៃ​ទី​២១ ខែតុលា ក្រោយ​ការ​ឃាត់ខ្លួន​សួរនាំ​បាន​១​ថ្ងៃ ។

បើ​តាម​ការ​ឆ្លើយ​បស់​ជនសង្ស័យ​បាន​ប្រាប់​នគរបាល​ថា លុយ​ទាំងនេះ​ជា​លុយ​ក្លែងក្លាយ​(​លុយ​សែន​)​ដែល​រូបគេ​បាន​ទិញ​ពី​ផ្សារតម្លៃ​៧​ពាន់​រៀល និង​បាន​យក​ទៅ​បន្លំ​ទិញ​ឈើ​ពី​ជន​រង​គ្រោះ​ម្នាក់​នៅ​ចំណុច​ខាងលើ ។

ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត ថា ក្រោយ​ពី​រូបគេ​បាន​យក​លុយ​ក្លែងក្លាយ​នោះ​ទៅ​ទិញ​ឈើ ហើយ​បាន​ដឹកឈើ​នោះ​ទៅ​លក់​បាន​ចំណេញ​លុយ​ជិត​២០​ម៉ឺន​រៀល ក៏​ត្រូវ​នគរបាល​ស្រុក​ចាប់ខ្លួន​តែ​ម្តង ។ ហើយ​ការ​ធ្វើ​ចរាចរ​ចាយ​លុយ​ក្លែងក្លាយ​នេះ​ក៏​ជា​លើក​ទី​១​របស់​គេ​ផង​ដែរ ៕