ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ ! ផ្អើល​អស់​កន្លែង​លក់​ម៉ូតូ​នៅ​ក្រុង​កំពង់ចាម

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ បាន​ឆ្មក់​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​មុន​មក​នៅ​តាម​ទីតាំង​ហាង​លក់​ម៉ូតូ​ធំ​ៗ …

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ បាន​ឆ្មក់​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​មុន​មក​នៅ​តាម​ទីតាំង​ហាង​លក់​ម៉ូតូ​ធំ​ៗ​ប្រមាណ​២០​កន្លែង​នៅ​ក្រុង​កំពង់ចាម​ដោយ​មិន​ឲ្យ​ម្ចាស់​ដឹង​ជា​មុន ។

លោក ប្រាក់ ចាន់​ធី នាយក​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ចាម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយសារ​កម្លាំង​សម្ងាត់​បាន​ផ្តល់​ព័ត៌មាន​មក​ថា នៅ​តាម​ហាង​លក់​ម៉ូតូ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​កំពង់ចាម​នៅ​តែ​បន្ត​លក់​ម៉ូតូ​មិន​បាន​បង់ពន្ធ​នាំ​ចូល​ដោយ​ស្របច្បាប់ ហេតុ​ដូច្នេះ​ហើយ​ទើប​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​សហការ​ជាមួយ​នគរបាល​អន្តរាគមន៍​ខេត្ត អាវុធហត្ថ ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការខេត្ត​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​រដ្ឋបាល​តាម​ហាង​ម៉ូតូ​ជា​ច្រើន​ដោយ​មិន​ឲ្យ​ម្ចាស់​ដឹង​ជា​មុន ។

លោក ប្រាក់ ចាន់​ធី បន្ត​ថា ពេល​ចុះ​ធ្វើ​រដ្ឋបាល​នោះ​គឺ​ធ្វើ​ឡើង​នៅ​តាម​ហាង​លក់​ម៉ូតូ​ធំ​ៗ​ប្រមាណ​២០​កន្លែង ក្នុង​នោះ​មាន​ហាង​ដូច​ជា ហាង វ៉ា ពេជ្រ​, ហាង លី​ម ប៉ោ​ហ័​ង​, ហាង លី ហួ​, ហាង លី​ម គឹ​ម​ឃាង រួម​នឹង​ផ្ទះ​លក់​ម៉ូតូ​ផ្សេង​ៗ​ទៀត ដោយ​ដកហូត​បាន​ម៉ូតូ​គេចពន្ធ​ចំនួន​១៦​គ្រឿង​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​គយ និង​រដ្ឋាករ​ខេត្ត ដើម្បី​កោះហៅ​ម្ចាស់​ឲ្យ​មក​ធ្វើ​កំណត់ហេតុ​ដើម្បី​បញ្ជូន​ទៅ​ថ្នាក់លើ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។

លោកនាយក​សាខា​គយ​និង​រដ្ឋាករ​ខេត្ត បញ្ជាក់​ថា ក្នុង​ពេល​ដែល​រូប​លោក​ចុះ​តាម​ហាង​លក់​ម៉ូតូ​ក៏​មាន​អ្នកខ្លះ​បាន​ទាញ​ម៉ូតូ​ជិះ​គេច​ចេញពី​សមត្ថកិច្ច ដែល​តាម​ការ​សន្និដ្ឋាន​ម៉ូតូ​ប៉ុន្មាន​គ្រឿង​នោះ​អាច​នឹង​មិន​មាន​ពន្ធ​ត្រឹមត្រូវ​ទើប​ជិះ​រត់​ដូច្នេះ ។ ហើយ​តាម​ការ​សង្កេត​ឃើញ​ថា ពលរដ្ឋ​កាន់តែ​មានការ​ភ្ញាក់រលឹក​ខ្ពស់ ដោយ​បាន​បំពេញ​កតា​ព្វ​កិច្ច​បង់ពន្ធ​ត្រឹមត្រូវ​បាន​ច្រើន​គួរ​ឲ្យ​កត់សំគាល់ នៅ​សល់​ខ្លះ​ៗ​សូម​ធ្វើ​យ៉ាងណា​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ទើប​ជា​ការ​ប្រសើរ ។ ហើយ​រូប​លោក​នឹង​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ឆែក​តាម​ហាង​លក់​ម៉ូតូ​នៅ​ពេល​ក្រោយ​ៗ​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម ៕