ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SATAN2 មី​ស៊ី​ល​នុយក្លេអ៊ែរ​រុ​ស្ស៊ី​អាច​កម្ទេច​ប្រទេស​មួយ​ប៉ុន​បារាំង

7 ឆ្នាំ មុន

រដ្ឋាភិបាល​រុ​ស្ស៊ី​ត្រៀម​សាកល្បង​មី​ស៊ី​ល​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​ដែល​តែ​មួយ​គ្រាប់​អាច​កម្ទេច​ប្រទេស​មួយ​ទំហំ​ប្រទេស​បារាំង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី ។

យោង​តាម​ទូរទស្សន៍​រុ​ស្ស៊ី​ថា មី​ស៊ី​ល​នុយក្លេអ៊ែរ SATAN2 នឹង​

រដ្ឋាភិបាល​រុ​ស្ស៊ី​ត្រៀម​សាកល្បង​មី​ស៊ី​ល​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​ដែល​តែ​មួយ​គ្រាប់​អាច​កម្ទេច​ប្រទេស​មួយ​ទំហំ​ប្រទេស​បារាំង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី ។

យោង​តាម​ទូរទស្សន៍​រុ​ស្ស៊ី​ថា មី​ស៊ី​ល​នុយក្លេអ៊ែរ SATAN2 នឹង​ជា​មី​ស៊ី​ល​ខ្លាំង​បំផុត​ពុំ​ធ្លាប់​ផលិត​រួច​ពុំ​មាន​បច្ចេកវិទ្យា​ការពារ​ប្រឆាំង​មី​ស៊ី​ល​ណាមួយ​អាច​ស្ទាក់​វា​បាន​ឡើយ ។ ក្រៅពី​កម្លាំង​ខ្លាំង​មហិមា​មី​ស៊ី​ល​នោះ​មាន​បច្ចេកវិទ្យា​បំបាំងកាយ​ដើម្បី​បញ្ឆោត​បណ្តា​ប្រព័ន្ធ​រ៉ា​ដា​របស់​ពួក​សត្រូវ ។ ឈ្មោះ​ផ្លូវការ​របស់​វា​គឺ RS-28 SARMAT ។ មី​ស៊ី​ល​នោះ​ផលិត​ដើម្បី​ជំនួស​មី​ស៊ី​ល​ចាស់ R-36M ដែល​ដាក់​រហស្សនាម​ថា SATAN ដោយ​ពួក​អ្នក​ជំនាញការ​អូតង់ ។ ដូច្នេះ​មី​ស៊ី​ល​សម្រាប់​ជំនួស​នឹង​មាន​រហស្សនាម​ថា SATAN2 ។

មី​ស៊ី​ល​នោះ​អាច​បាញ់​បាន​ចម្ងាយ​១០.០០០​គ​.​ម គឺ​អាច​បាញ់​ដល់​បណ្តា​ទីក្រុង​អឺរ៉ុប​ដូច​ជា​ក្រុង​ឡុ​ង​ដ៍ ប៉ា​រី​ស ជាដើម ហើយ​បណ្តា​ទីក្រុង​នៅ​ឆ្នេរសមុទ្រ​ខាងលិច​របស់​អា​មេ​រិ​ក​ក៏​អាច​បាញ់​ដល់​ដែរ ។ ម្យ៉ាងវិញទៀត​មី​ស៊ី​ល​នោះ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ​១២​មាន​សមត្ថភាព​កម្ទេច​រយៈពេល​តែ​ប៉ុន្មាន​នាទី​ដែនដី​មួយ​ទំហំ​ប៉ុន​រដ្ឋ​តិច​សាស់ ឬ​ប្រទេស​បារាំង ។ រុ​ស្ស៊ី​ប្រកាស​ថា​ចង់​សាកល្បង​មី​ស៊ី​ល​នោះ​ចាប់ពី​រដូវក្តៅ​នេះ​ទៅ​ដើម្បី​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២០ ៕