ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ប្រកាស​សុំ​ចែកផ្លូវ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​ដែល​មានការ​ឆ្ងល់

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក​នឹង​ស្នើ​ឱ្យ​មានការ​ពន្យល់​មួយ​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​RODRIGO DUTERTE ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​ប្រទេស​ចិន​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​អា​មេ​រិ​ក ។

សហរដ្ឋអាមេរិក​នឹង​ស្នើ​ឱ្យ​មានការ​ពន្យល់​មួយ​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​RODRIGO DUTERTE ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​ប្រទេស​ចិន​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​អា​មេ​រិ​ក ។

បុរស​ខ្លាំង​ថ្មី​ហ្វ៊ី​លី​ពី​ន​ថ្លែង​បែប​នោះ​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េ​កាំ​ង​ជាមួយ​បំណង​ធ្វើ​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាមួយ​ចិន ។ ក្រសួងការបរទេស​អា​មេ​រិ​ក​ចាត់​ទុក​សេចក្តីថ្លែងការណ៍​នោះ​ថា​គួរ​ឱ្យ​ងឿងឆ្ងល់​ហើយ​ផ្ទុយ​ទៅ​នឹង​ទំនាក់ទំនង​ជិត​ស្និទ្ធ​ដែល​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​រវាង​ហ្វ៊ី​លី​ពី​ន​និង​សហរដ្ឋអាមេរិក ។

លោក​JOHN KIRBY អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ថ្លែង​ថា យើង​នឹង​ស្វែងរក​ឱ្យ​ទទួល​បានការ​ពន្យល់​មួយ​លើ​អ្វី​ដែល​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ចង់​និយាយ​តាម​រយៈ​ការ​លើក​ឡើង​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក ។

តាំងពី​ឡើង​កាន់​អំណាច​មក​លោក​RODRIGO DUTERTE តែង​រិះគន់​ចំពោះ​សហរដ្ឋអាមេរិក ដែល​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក ហើយ​និយាយ​ពី​ការ​គ្រោង​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អតីត​មហាអំណាច​អាណានិគម​នោះ ។

ហ្វ៊ី​លី​ពី​ន​ជា​ប្រទេស​ទទួល​បាន​ជំនួយ​យោធា​អា​មេ​រិ​ក​ច្រើន​ទី​៣​នៅ​អាស៊ី បន្ទាប់​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប៉ា​គី​ស្ថាន​រួច​ជា​ដៃគូ​សំខាន់​សម្រាប់​ក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​តំបន់ ។

ពេល​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​នៅ​ក្រុង​ប៉េ​កាំ​ង​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង អំពាវនាវ​ឱ្យ​កែ​លម្អ​ទំនាក់ទំនង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​ម៉ានីល​ទោះបីជា​មាន​ទំនាស់​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏​ដោយ​។ នៅ​ក្រុង​ប៉េ​កាំ​ង​លោក​DUTERTE ប្រកាស​ថា «​ខ្ញុំ​សូម​ប្រកាស​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​»​។ ការ​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​បង្ហាញ​ពី​ការងា​ករប​ស់លោក​ទៅ​រក​ចិន​វិញ ។ នា​ថ្ងៃ​ទី​២០ តុលា ពេល​ជួប​ពិភាក្សា​គ្នា​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង និង​សម​ភាគី​ហ្វ៊ី​លី​ពី​ន​បាន​ព្រម​ព្រៀង​គ្នា​ដោះស្រាយ​ដោយ​សម​ស្រប​បណ្តា​ទំនាស់​ដើម្បី​ឱ្យ​សម្រេច​បានការ​កែ​លម្អ​ទាំងស្រុង និង​ការ​ពង្រីក​កាន់តែ​ខ្លាំង​ទំនាក់ទំនង​ទ្វេភាគី ។ ដោយ​ចាត់​ទុក​ប្រទេស​ទាំង​២​ជា​អ្នក​ជិតខាង​បែងចែក​គ្នា​ដោយ​សមុទ្រ​លោក​ស៊ី​គូសបញ្ជាក់​ថា ទោះបី​មានរឿង​ល្អ​អាក្រក់​កើត​មាន​ក្តី​ក៏​មូលដ្ឋាន​នៃ​មិត្តភាព​ចិន​-​ហ្វ៊ី​លី​ពី​ន​និង​ឆន្ទៈ​រួម​សហការ​គ្នា​ពុំ​មានការ​ផ្លាស់​ប្តូរ​ឡើយ ។

ប្រធានាធិបតី​ចិន​គូសបញ្ជាក់​ថា ចិន​វាយតម្លៃ​ខ្ពស់​ដល់​ទំនាក់ទំនង​ជាមួយ​ហ្វ៊ី​លី​ពី​ន ហើយ​ត្រៀម​ធ្វើការ​ជាមួយ​ប្រទេស​នោះ​ដើម្បី​ផ្សារ​ភ្ជាប់​ការ​ជឿ​ទុកចិត្ត​គ្នា​ខាង​នយោបាយ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដោះស្រាយ​ដោយ​សម​ស្រប​បណ្តា​ទំនាស់​ហើយ​ប្រែ​ក្លាយទៅជា​ដៃគូ​ល្អ ។ យោង​តាម​លោក​ស៊ី​ថា ការ​ដោះស្រាយ​ទំនាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​រយៈ​ការ​ចរចា​គឺជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​ពង្រីក ដោយ​ល្អ​ប្រសើរ និង​ស្ថិតស្ថេរ​ទំនាក់ទំនង​ចិន​-​ហ្វ៊ី​លី​ពី​ន ។ ចិន​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ក្នុង​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ហើយ​ប៉ុនប៉ង​សហការ​ជាមួយ​ហ្វ៊ី​លី​ពី​ន​លើ​វិស័យ​ទាំងនោះ ៕