ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​ត្រៀម​បា.ញ់​ទម្លាក់​យន្តហោះ​តួ​ក​គី​ដែល​រំលោ.ភ​ដែនអាកាស​ខ្លួន

7 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​កាល​មួយ​ពី​ថ្ងៃ​ទី​២០ តុលា ទីបញ្ជាការដ្ឋាន​កងទ័ព​ស៊ី​រី​និយាយ​ថា កងទ័ព​រដ្ឋាភិបាល​ស៊ី​រីនឹង​បា.ញ់​ទម្លាក់​យន្តហោះ​តួ​ក​គី​ក្នុង​ករណី​មានការ​វាយប្រហារ​ថ្មី​ៗ​ប្រឆាំងដែនដី​ស៊ី​រី ។

ក្នុង​សេចក្តី​ប្រកាស​កាល​មួយ​ពី​ថ្ងៃ​ទី​២០ តុលា ទីបញ្ជាការដ្ឋាន​កងទ័ព​ស៊ី​រី​និយាយ​ថា កងទ័ព​រដ្ឋាភិបាល​ស៊ី​រីនឹង​បាញ់​ទម្លាក់​យន្តហោះ​តួ​ក​គី​ក្នុង​ករណី​មានការ​វាយប្រហារ​ថ្មី​ៗ​ប្រឆាំងដែនដី​ស៊ី​រី ។

សេចក្តី​ប្រកាស​នោះ​អះអាង​ថា កងទ័ព​ស៊ី​រីនឹង​វាយបក​វិញ​ចំពោះ​ការ​ប៉ុនប៉ង​ថ្មី​រំលោភ​ដែនអាកាស​ស៊ី​រី​ពី​សំណាក់​បណ្តា​យន្តហោះ​តួ​ក​គី ។ យន្តហោះ​ទាំងនោះ​នឹង​បាញ់​ទម្លាក់​តាម​គ្រប់​មធ្យោបាយ​ដែល​មាន ។

ទីបញ្ជាការដ្ឋាន​យោធា​ស៊ី​រី​ចោទប្រកាន់​កងទ័ពអាកាស​តួ​ក​គី​ថា​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​ទាំងឡាយ​នា​ភាគ​ខាងជើង​ក្រុង​អា​ឡែ​ប ។ សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា របប​លោក​អ័​រ​ដូ​ហ្គា​ន ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​សម្លាប់​ជន​ស៊ី​វិល​១៥០​នាក់ នៅ​ភូមិ HASSADJEK ភូមិ VARDIA និង​ភូមិ HESSYA ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា ។

កាលពី​ថ្ងៃ​ទី​២៤ សីហា​កន្លង​មកនេះ​កងទ័ព​តួ​ក​គី​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ​ឈ្មោះ​ថា BOULLIER DE L’EUPHRATE ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។ កងទ័ព​នោះ​បាន​វាយ​បណ្តេញ​ពួក​ជី​ហា​ដ ចេញពី​ក្រុង JARABLUS របស់​ស៊ី​រី​នៅ​ជាប់​ព្រំដែន​ជាមួយ​ការ​ចូលរួម​របស់​ពួក​ប្រឆាំង​ស៊ី​រី​ដែល​តួ​ក​គី​ជួយ​ទ្រទ្រង់​រួច​បន្ត​ការ​វាយលុក​សំដៅ​ទៅ​ភាគ​អាគ្នេយ៍។ ប្រធានាធិបតី​តួ​ក​គី​លោក​វី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា ប្រតិបត្តិការ​នោះ​សំដៅ​បណ្តេញ​ពួក​ភេរវ​ករ​ចេញពី​ដែនដី​មួយ​មាន​ទំហំ​សរុប​៥០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​បង្កើត​តំបន់​សន្តិភាព​មួយ​សម្រាប់​ទទួល​ពួក​ជនភៀសខ្លួន ៕