ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្តេជ្ញា​បា.ញ់​បង្ហោះ​ផ្កាយ​រណប​ទៀត

7 ឆ្នាំ មុន

យោង​តាម​YONHAP​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២០ តុលា​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​បន្ត​បញ្ជូន​ផ្កាយ​រណប​ទៅ​កាន់​ទី​អវកាស​ទៀត ទោះបីជា​មានការ​ថ្កោលទោស​របស់​ក្រុង​សេ​អ៊ូ​ល ដែល​ការ​ប្រកាស​នោះ​ត្រូវ​បាន

យោង​តាម​YONHAP​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២០ តុលា​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​បន្ត​បញ្ជូន​ផ្កាយ​រណប​ទៅ​កាន់​ទី​អវកាស​ទៀត ទោះបីជា​មានការ​ថ្កោលទោស​របស់​ក្រុង​សេ​អ៊ូ​ល ដែល​ការ​ប្រកាស​នោះ​ត្រូវ​បាន​ពួក​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ចាត់​ទុក​ថា​ពី​ការ​ប្រាប់​មុន​សម្រាប់​ការ​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​ឆ្ងាយ ។

យោង​តាម​ទូរទស្សន៍​កណ្តាល​កូរ៉េ​ខាងជើង KCTV ថា ផ្កាយ​រណប​ទាំងឡាយ​របស់​កូរ៉េ​ខាងជើង​នឹង​បន្ត​បាញ់​បញ្ជូន​ទោះបី​មានការ​រារាំង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក្តី ។ អ្នកនាំពាក្យ​ម្នាក់​របស់​ការិយាល័យ​ជាតិ​អភិវឌ្ឍន៍​អវកាស​កូរ៉េ​ខាងជើង​និយាយ​ថា យើង​នឹង​បោះ​ជំហាន​ទៅ​មុន​ឆ្ពោះទៅ​រក​ទិស​ដៅ​នៃ​ការ​ស្រាវជ្រាវ​អវកាស​ដោយ​បាញ់​បញ្ជូន​ផ្កាយ​រណប​ឯទៀត​ៗ​យោង​តាម​កម្មវិធី​៥​ឆ្នាំ​នៃ​ការ​អភិវឌ្ឍន៍​អវកាស​របស់​យើង ។

សេចក្តីថ្លែងការណ៍​នោះ​ធ្វើ​ឡើង​ខណៈ​អ្នក​សង្កេតការណ៍​ជា​ច្រើន​ព្រមាន​ពី​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​ធ្វើការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​ថ្មី​នា​ពេល​ខាង​មុខ​ឆាប់​ៗ​ក្រោយ​ការ​បាញ់​សាកល្បង​កាំជ្រួច​កាលពី​ខែកុម្ភៈ ។

ក្រុង​ព្យុ​ង​យ៉ាង​ទាមទារ​សិទ្ធិ​អភិវឌ្ឍន៍​កម្មវិធី​អវកាស​មួយ​ដោយ​បញ្ជូន​បណ្តា​ផ្កាយ​រណប​ទៅ​កាន់​តារាវិថី ក៏​ប៉ុន្តែ​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ចាត់​ទុក​ការ​បាញ់​បង្ហោះ​ទាំងនេះ​ថា​ជា​ការ​សាកល្បង​បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ៕