ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​យួន​អត់​ប៉ា​ស្ព័​រ​រាប់រយ​ក្បាល​ឆ្លង​ដែន​ចូល​មក​ប្រទេស​​ខ្មែរ ស្រុក​កំពង់ត្របែក ដឹក​មក​ភ្នំពេញ ចែក​ចាយ​នៅ​បឹង​ក្រពើ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុម​ឈ្មួញ​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​យួន ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ប្រទេស​ខ្មែរ​ទាំង​ថ្ងៃ ទាំង​យប់ ប្រមាណ​៤០០​ក្បាល​ទៅ​៥០០​ក្បាល នៅ​ត្រង់​ចំណុច​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង

ខេត្តព្រៃវែង ៖ ក្រុម​ឈ្មួញ​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​យួន ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ប្រទេស​ខ្មែរ​ទាំង​ថ្ងៃ ទាំង​យប់ ប្រមាណ​៤០០​ក្បាល​ទៅ​៥០០​ក្បាល នៅ​ត្រង់​ចំណុច​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង ស្ថិត​នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង បាន​ទទួលស្គាល់​ថា ពិតជា​មាន​ករណី​ឈ្មួញ​លួច​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​ពិតប្រាកដ​មែន គឺ​ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​នាំ​ជ្រូក​រស់ ជ្រូក​មេ​ពូជ ចូល​ក្នុង​១​ថ្ងៃ​ចំនួន​៥០​ក្បាល​ទៅ​១០០​ក្បាល តាម​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង​នេះ ក៏​ប៉ុន្តែ​ក្រុម​ឈ្មួញ​បាន​លួច​នាំ​ចូល​ផ្សេង​ទៀត នៅ​ចំណុច​ពាម​ទា រាប់រយ​ក្បាល​ដែរ លោក​គ្រប់គ្រង​មិន​បាន​ទេ នៅ​ឆ្ងាយ​ពី​ប៉ុស្តិ៍ ពិបាក​បង្ក្រាប ដោយសារ​ភូមិសាស្ត្រ​ព្រំដែន គៀក​ភូមិ​អ្នកស្រុក និង​ឈ្មួញ​អាច​គេច​ពី​សមត្ថកិច្ច​យ៉ាង​ងាយស្រួល​។

បើ​តាម​សមត្ថកិច្ច​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ មាន​ឈ្មួញ​វៀតណាម​ដឹក​សត្វ​ជ្រូក​រស់​ប្រមាណ​៥០​ក្បាល​មក​ឆ្លង​ព្រំដែន តាម​ស្ពាន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង និង​ជិត​៣០០​ក្បាល​ទៀត ដឹក​តាម​សា​ឡង់ ដោយ​ទទឹង​ព្រែក​តូច ប្រវែង​៣០​ម៉ែត្រ​ដល់​ដី​ខ្មែរ រួច​ចាប់​លើក​ជ្រូក​ដាក់​ម៉ូតូ​រ៉ឺ​ម៉ក និង​រថយន្ត​សាំ​យ៉ុ​ង រួច​បើក​ចូល​តាម​ផ្លូវស្លាប​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង ផ្លូវត្រង់ និង​ខ្លះ​វាង តាម​ស្លាប​ស្តាំ និង​ស្លាប​ឆ្វេង (​គឺ​ដឹក​មួយ​យប់​ទល់​ម៉ោង​៣​ទៀប​ភ្លឺ​) មាន​រាប់រយ​ក្បាល បន្ទាប់​មក​ដឹក​ឆ្ពោះទៅ​ផ្សា​រក​អណ្តើក ផ្ទេរ​សត្វ​ជ្រូក​រស់​ទាំងនោះ ដាក់​រថយន្ត​ធុន​ធំ​ដឹក​ទៅ​រាជធានី​ភ្នំពេញ ចំណែក​ខាង​វៀតណាម គឺ​នៅ​ខេ​ត្តឡុង​អាង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​មាន​បទល្មើស​កើតឡើង សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង មិន​បាន​ធ្វើការ​បង្ក្រាប​នោះ​ទេ ទំនងជា​ត្រូវ​ថ្នាំ​សណ្តំ​ហើយ​មើលទៅ​។ ហើយ​ចំពោះ​អ្នក​រកស៊ី​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ចំណុច​ប៉ុស្តិ៍​ច្រក​ទ្វារ​ស្វាយ​អា​ង៉ោង និង​ស្លាប​ទាំង​ពីរ​នៃ​ប៉ុស្តិ៍​ស្វាយ​អា​ង៉ោង ភូមិ​ចាម ឃុំ​ចាម​នេះ មាន​ច្រើន​នាក់ ខ្លះ​គេ​នាំ​យក​ឲ្យ​ក្រុមហ៊ុន ដឹក​ទៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា បញ្ហា​ក្រុមហ៊ុន ដែល​មាន​អាជ្ញាប័ណ្ណ​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​ខ្មែរ​នោះ គឺ​ច្បាប់​សុំ​នាំ​ជ្រូក​មេ​ពូជ មក​ផ្គត់ផ្គង់​ដល់​កសិករ​ចិញ្ចឹម ដោយ​ក្នុង​១​ថ្ងៃ​ចំនួន​៥០​ក្បាល ក៏​ប៉ុន្តែ​ឈ្មួញ​បន្លំ​ដឹក​ជ្រូក​សាច់ អត់​មាន​ជ្រូក​មេ​ទេ សុទ្ធតែ​ភូត​កុហក​។

មន្ត្រី​ពេទ្យសត្វ​ច្រក​ទ្វារ​តំបន់​នោះ និយាយ​ថា មេ​នៅ​ខាងលើ​បាន​ហាម​មិន​ឱ្យ​ចាប់​ទេ ព្រោះ​មេ​ប្រាប់​ថា​គេ​មានច្បាប់ ម្ល៉ោះហើយ​គេ​នាំ​ចូល​ប៉ុន្មាន​នាំ​ទៅ គ្រាន់តែ​ដឹង​ថា ទាំង​យប់ ទាំង​ថ្ងៃ​ប្រមាណ​៥០០​ក្បាល នាំ​ឱ្យទៅ​ក្រុមហ៊ុន​មួយ​នៅ​បឹង​ក្រពើ លើ​នៅ​ភ្នំពេញ គេ​មិន​ប្រាប់​ឈ្មោះ​ទេ ។ គេ​ថា គេ​មិន​ហ៊ាន​និយាយ​ទេ រឿង​ឈ្មោះ​ស្រេច​តែ​អ្នកកាសែត​សួរ​ខ្លួនឯង​ទៅ ។

រហូត​មក​ដល់​ថ្ងៃនេះ អត់​មានច្បាប់​ឱ្យ​នាំ​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​ទេ ព្រោះ​ការ​ដេញថ្លៃ​នាំ​ជ្រូក​អត់​ទាន់​មាន ។ ម្ល៉ោះហើយ ក្រុមហ៊ុន​ណា ទាក់ទង​ត្រូវ​ជាមួយ​មេ​ពេទ្យសត្វ​ធំ នៅ​ក្រសួងកសិកម្ម អាច​នាំ​ចូល​បាន ព្រោះ​គាត់​ស្រួល​ទាក់ទង​ណាស់​ឱ្យ​តែ​និយាយ​ត្រូវ​គ្នា ។ ចំណែក​គយ​នៅ​តំបន់​នោះ ក៏​អត់​ចាប់​ដែរ គេ​ត្រូវ​គ្នា​អស់ហើយ ។

តើ​ឈ្មោះ​ក្រុមហ៊ុន​ណា​ដែល​ថ្លើមធំ​ហ៊ាន​នាំ​ចូល? យើង​នឹង​ផ្សាយ​ជូន ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ថ្មី​ទៀត​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ