ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​នឹង​បន្ថែម​ឱ្យ​មានមុខ​ងារ​កុម្ម​ង់​អាហារ

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៩ តុលា ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ទាំងអស់​នៅ​សហរដ្ឋអាមេរិក អាច​កុម្ម​ង់​អាហារ​តាម​រយៈ​ទំព័រ (Page) របស់​ភោជនីយដ្ឋាន​នីមួយ​ៗ​បាន ដែល​មុខងារ​នេះ

កាលពី​ថ្ងៃ​ទី​១៩ តុលា ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ទាំងអស់​នៅ​សហរដ្ឋអាមេរិក អាច​កុម្ម​ង់​អាហារ​តាម​រយៈ​ទំព័រ (Page) របស់​ភោជនីយដ្ឋាន​នីមួយ​ៗ​បាន ដែល​មុខងារ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​តទៅ ។ ការ​ធ្វើ​ដូច្នេះ ត្រូវ​បាន​ចាត់ទុកជា​កា​រត​ភ្ជាប់​អ្នក​ប្រើប្រាស់​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយនឹង​មុខ​ជំនួញ​ផ្សេង​ៗ ។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​បាន​សរសេរ​នៅ​ក្នុង​ប្លុក​ស្ព​ត (Blogspot) ថា អ្នក​ប្រើប្រាស់​ក៏​អាច​ចូល​ទៅ​កុម្ម​ង់​អីវ៉ាន់ ទិញ​សំបុត្រ​កុន និង​កក់​កន្លែង​ផាត់មុខ​ផង​ដែរ ។

កាលពី​ដើមខែ​នេះ ហ្វេ​ស​ប៊ុ​ក​ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ «Marketplace» ដែល​ជា​មុខងារ​សម្រាប់​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​ទិញ និង​លក់​នៅ​ក្នុង​តំបន់ ។

ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រហែលជា​១,៧​ពាន់​លាន​មួយ​នេះ បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​អាទិត្យ​មុន​ថា ក្រុមហ៊ុន​នឹង​បន្ថែម​មុខងារ​មួយទៀត ដែល​ហៅ​ថា «recommendations» ។ មុខងារ​នេះ គឺ​ប្រើ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ចែករំលែក និង​ផ្តល់​ជា​យោបល់​ពី​កន្លែង​ទិញ​របស់​ញ៉ាំ ។

ជាមួយ​គ្នា​នេះ​ដែរ ភាគហ៊ុន​របស់​ហ្វេ​ស​ប៊ុ​កបាន​កើនឡើង​០,៨% ស្មើនឹង​១២៩.៥៨​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត​ផង ។ រីឯ​ភាគហ៊ុន​របស់​ក្រុមហ៊ុន GrubHub ដែល​ផ្តល់​នូវ​សេវា​ស្រ​ដៀង​នឹង​សេវា​ខាងលើ​នេះ បាន​ធ្លាក់​ចុះ​២,៤% ស្មើនឹង​៤១,០៧​ដុល្លារ​សហរដ្ឋអាមេរិក ៕