ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដុក​បដិសេធ​មិន​ជួប​ជាមួយ​ប្រេត ភី​ត

7 ឆ្នាំ មុន

សារព័ត៌មាន «TMZ» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​កូន​បាន​សហការ​ជាមួយ​ប៉ូលិស​ចូល​ឆ្លើយ​ក្នុង​រឿង​ក្តី​ដែល​លោក​ប្រេត ភី​ត អាយុ​៥២​ឆ្នាំ បង្ក​អំពើ​ហិ.ង្សា​លើ​ម៉ា​ដុក​ជា​កូនចិញ្ចឹម

សារព័ត៌មាន «TMZ» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​កូន​បាន​សហការ​ជាមួយ​ប៉ូលិស​ចូល​ឆ្លើយ​ក្នុង​រឿង​ក្តី​ដែល​លោក​ប្រេត ភី​ត អាយុ​៥២​ឆ្នាំ បង្ក​អំពើ​ហិង្សា​លើ​ម៉ា​ដុក​ជា​កូនចិញ្ចឹម អាយុ​១៥​ឆ្នាំ នៅ​លើ​យន្តហោះ​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៦ ។ ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​នោះ​ទើប​នាង​អេ​ន​ចេ​លី​ណា ជោ​លី សម្រេចចិត្ត​ប្តឹង​លែងលះ​ប្រេត ភី​ត កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ។

ប្រភព​ដដែល​ផ្សាយ​ថា ក្រុម FBI បាន​ចំណាយពេល​ប្រហែល​៣​ម៉ោង​ក្នុង​ការ​សួរ​ចម្លើយ រួម​ទាំង​ព្យាយាម​ប្រមូល​ភស្តុ​តាង និង​ការណ៍​ពិត​ទាក់ទិន​លើ​ការ​ចោទប្រកាន់​វាយ​ធ្វើបាប​រាង​កាយ​ម៉ា​ដុក ដើម្បី​ប្រើ​ធ្វើ​ជា​តឹកតាង​ក្នុង​តុលាការ​បន្ត​ទៀត ។

ការ​ផ្តល់​ចម្លើយ​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី គឺជា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​លើក​ដំបូង ក្រោយ​ពី​មាន​របាយការណ៍​បញ្ជាក់​ថា ម៉ា​ដុក​បដិសេធ​ជួប​ជាមួយ​លោក​ប្រេត ភី​ត នៅ​ពេល​ដែល​ប្រេត ភី​ត មាន​សិទ្ធិ​ចូល​ជួប​មុខ​កូន​នៅ​ថ្ងៃ​ទី​៨ តុលា ។ មា​៉​ដុក បាន​ជ្រើសរើស​ការ​នៅ​ជាមួយ​អេ​ន​ចេ​លី​ណា ជោ​លី ព្រោះ​យល់​ថា ខ្លួន​មិនមែន​ជា​កូន​របស់​លោក​ប្រេត ភី​ត ទេ ៕