ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចតួច​សោះ​មិន​​ដោះស្រាយ បែរជា​នាំ​គ្នា​ព្រួត​វាយ​រហូត​សន្លប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បុរស​២​នាក់​ព្រួត​គ្នា​វាយ​រហូត​សន្លប់​ស្តូកស្តឹង​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្ទាប់​ពី​ភាគី​ទាំង​២​បាន​ជិះ​ម៉ូតូ​បុក​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បុរស​២​នាក់​ព្រួត​គ្នា​វាយ​រហូត​សន្លប់​ស្តូកស្តឹង​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្ទាប់​ពី​ភាគី​ទាំង​២​បាន​ជិះ​ម៉ូតូ​បុក​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (​សង់​ប៊ិ​ច​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-2359 បើកបរ​ក្នុង​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង ចំណែក​ម៉ូតូ​បង្ក​ជិះ​គ្នា​២​នាក់ មិន​ចាំ​ម៉ាក ជិះ​ឆ្លងផ្លូវ​លិចទៅ​កើត ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​បង្ក​ជិះ​គ្នា​២​នាក់​បើក​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ។ បន្ទាប់​មក​ក៏​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ខាង​ម៉ូតូ​បង្ក​ចោទប្រកាន់​ថា​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​បុក​ម៉ូតូ​របស់​គេ រួច​ហើយ​អ្នក​ជិះ​ម៉ូតូ​បង្ក​ទាំង​២​នាក់​បាន​គ្នា​ព្រួត​វាយ​ជន​រង​គ្រោះ​ម្នាក់ឯង​រហូត​ដេក​ដួល​សន្លប់ រួច​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។

ចំណែក​ជន​រង​គ្រោះ​បន្ទាប់​ពី​សន្លប់​មួយសន្ទុះ​ទើបបាន​ដឹងខ្លួន​តិច​ៗ​បាន​និយាយ​ប្រាប់​ថា មិនដឹង​មូលហេតុ​អ្វី​ទេ​បានជា​អ្នក​ជិះ​ម៉ូតូ​បង្ក​បុក​ម៉ូតូ​របស់​គាត់​ហើយ​នាំ​គ្នា​ព្រួត​វាយ​គាត់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​របស់​អង្គភាព​៧១​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ៕