ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​​ហាម​ផ្តគ់ផ្គង់​​អាវុធទៅ​​ឱ្យ​លីប៊ី

15 ឆ្នាំ មុន

វិមានក្រឹមឡាំង​និយាយកាលពីថ្ងៃទី​​១០ មីនា​ថា ​ប្រធានាធិបតី​រុស្ស៊ី ​លោកឌីមីទ្រី ​ម៉េ​ដ​វ៉េ​ដេវ ​បានចុះហត្ថលេខា​​​លើ​ក្រិត្យ​មួយ​ហាម​ប្រាម​​លើ​ការ​ផ្គត់ផ្គង់​​​អាវុធ​ទៅ​​ឱ្យប្រទេស​លីប៊ី ។ ការិ​យាល័យ​​ព័ត៌មាន​​ប្រធានាធិបតី​រុស្ស៊ី​​ឱ្យ​ដឹង​ថា ​ក្រិត្យ​នេះជាវិធានការ​​ដើម្បី​​អនុវត្ត​ដំណោះ​ស្រាយ​​របស់ក្រុម​​ប្រឹក្សា​​សន្តិសុខ​​អង្គការ​​សហ​ប្រជាជាតិ​លេខ​១៩៧០ ​ដែល​ហាម​ប្រាម​ការ​ផ្គត់​ផ្គង់​​​អាវុធ​​ គ្រឿងផ្ទុះ និង​ឧបករណ៍​​យោធា​​ទៅ​​ឱ្យ​​​លី​ប៊ី ​​ជាប្រទេស​មួយ​ស្ថិតនៅ​​អា​ហ្វ្រិក​​ខាង​ជើង ។​

ជាមួយគ្នានេះ ​ទីភ្នាក់ងារ​​​ព័ត៌មាន​រុស្ស៊ី​​ Interfax រាយការណ៍​ថា ស្ថិត​ក្រោម​​ក្រិត្យ​នេះ រុស្ស៊ី​​​នឹង​ពិនិត្យ​​​រាល់​​ទំនិញ​ទាំងអស់​​ចេញ និង​ចូល​​ប្រទេស​លីប៊ី ប្រសិនបើ​​​ព័ត៌​មាន​​​​ផ្តល់​​​ហេតុ​ផល​​គួរ​ឱ្យជឿ​​ទុកចិត្ត​​ថា ទំនិញ​ទាំង​នោះមានលាក់​របស់​ដែល​​ហាម​​ប្រាម ៕​