ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ទាំង​8​ធ្វើ​ឱ្យ​អ្នក​ចាស់​កាន់តែ​លឿន

7 ឆ្នាំ មុន

តើ​អ្នក​មានមុខ​ចាស់​ជាង​វ័យ​ឬ ? ក្រៅពី​ហ្សែ​ន មាន​កត្តា​ជា​ច្រើន​ធ្វើ​ឲ្យ​មុខ​អ្នក​ចាស់​កាន់តែ​លឿន​។ សូម​បង្ហាញ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ចំនួន ៨ ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ ឬ​វះកាត់​កែ​សម្រស់​។

តើ​អ្នក​មានមុខ​ចាស់​ជាង​វ័យ​ឬ ? ក្រៅពី​ហ្សែ​ន មាន​កត្តា​ជា​ច្រើន​ធ្វើ​ឲ្យ​មុខ​អ្នក​ចាស់​កាន់តែ​លឿន​។ សូម​បង្ហាញ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ចំនួន ៨ ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ ឬ​វះកាត់​កែ​សម្រស់​។ សូម​ចង​ចាំ​ថា​វា​មិនយឺត​ពេល​ពេក​ទេ​ក្នុង​ការ​ចាប់ផ្តើម​ឥឡូវនេះ ដូច្នេះ​ចូរ​ផ្លាស់​ប្តូ​របៀប​រស់នៅ​ទាំងនេះ ។

១-​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប
ដើម្បី​ប​ងា្ករ​ភាព​ជ្រីវជ្រួញ វា​ជា​ការ​សំខាន់​ក្នុង​ការ​ទទួលទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែល​វា​ជួយ​រក្សា​ស្បែក​ឱ្យ​មាន​ភាព​ទន់​រលោង​។ របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ជួយ​ទប់ស្កាត់​សមាស​ភាគ​ដែល​បណ្តាល​ឲ្យ​មុខ​យើង​ចាស់​ជាង​វ័យ​។

២-​ការ​ប្រើប្រាស់់​បំពង់​បឺត
នៅ​ពេល​យើង​បឺត​ភេសជ្ជៈ​ដោយ​ប្រើប្រាស់​បំពង់​បឺត សាច់ដុំ​បបូរមាត់​របស់​អ្នក​នឹង​ប្រឹង​ដែល​អាច​បង្ក​ឱ្យ​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​មាត់​របស់​អ្នក ។ ការ​ជក់បារី​ក៏​ឲ្យ​លទ្ធផល​ដូច​គ្នា​ដែរ សូម​ទទួលទាន​ដោយ​ផ្ទាល់​ពី​កែវ ។ ចំពោះ អ្នក​ជក់បារី​សូម​ព្យាយាម​បញ្ឈប់​វា ។ វា​អាច​ប្រើ​ពេល​យូរ និង​លំបាក ប៉ុន្តែ​អត្ថប្រយោជន៍​នៃ​ការ​ឈប់​ជក់បារី​គឺ​ច្រើន ។

៣-​ដេក​ចំហៀង
ការ​ដេក​ចំហៀង និង​បែរមុខ​ទៅ​រក​ខ្នើយ​អាច​បណ្តាល​ឲ្យ​កើត​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ពាល់ និង​ចង្កា ។ អ្នកជំនាញ​បាន​និយាយ​ថា ការ​ដេក​ផ្ងារ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដេក និង​រក្សា​សម្រស់​អ្នក​ឲ្យ​នៅ​តែ​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​។

៤-​ឥរិយាបថ​មិនល្អ
ឥរិយាបថ​មិនល្អ​អាច​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​របស់​អ្នក​កោង ហើយ​ជា​លទ្ធផល​សាច់ដុំ និង​ឆ្អឹង​របស់​អ្នក​នឹង​មាន​ភាព​ខុស​ប្រក្រតី ។ ការ​ខូចខាត​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់ និង​អស់កម្លាំង ហើយ​ជា​ញឹកញាប់​វា​អាច​បណ្តាល​ឱ្យ​ខូច​ទ្រង់ទ្រាយ​ឆ្អឹងខ្នង​ជា​រៀង​រហូត​។

៥-​ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​តែ​ពេល​វិស្សមកាល
កាំរស្មី UV គឺជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ស្បែក​ចាស់​មុន​អាយុ​។ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ផល​ប៉ះពាល់​នៃ​កម្តៅ​ព្រះអាទិត្យ វា​ជា​ការ​សំខាន់​ក្នុង​ការ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​សូ​ម្បី​តែ​នៅ​ពេល​មិនសូវ​មាន​ពន្លឺព្រះអាទិត្យ ដោយសារ​តែ​ពពក​អាច​រារាំង​កាំរស្មី UV បាន​ត្រឹមតែ ២០% ប៉ុណ្ណោះ ។

៦-​មើល​ទូរទស្សន៍​ច្រើន​ពេក
ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា រៀង​រាល់​ម៉ោង​ដែល​អ្នក​ចំណាយ​ទៅ​លើ​ការ​មើល​ទូរទស្សន៍ អាយុ​សង្ឃឹម​រស់​របស់​អ្នក​ថយ​ចុះ ២២ នាទី​។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា មិន​ថា​អ្នក​អង្គុយ​លើ​សា​ឡុ​ង ឬ​អង្គុយ​នៅ​នឹង​តុ​របស់​អ្នក អ្នក​គួរតែ​ក្រោក​ដើរ​រៀង​រាល់​កន្លះ​ម៉ោង​ម្តង ។

៧-​គេង​មិន​គ្រប់គ្រាន់
មនុស្ស​ពេញវ័យ​ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​៧ ម៉ោង​រៀង​រាល់​យប់ ។ ការ​គេង​មិន​បាន​គ្រប់គ្រាន់​នឹង​បណ្តាល​ឲ្យ​អ្នក​កាន់តែ​អស់កម្លាំង ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នកមាន​អាយុ​ខ្លី​។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ចូល​គេង​ឲ្យ​បាន​លឿន ប្រសិនបើ​អ្នក​ខ្វះ​ថាមពល មាន​បញ្ហា​ផ្លូវចិត្ត ឬ​ឡើង​ទម្ងន់ ។

៨-​ភាព​តានតឹង​ដោយសារ​កង្វះ​ការ​រៀបចំ
ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ជំងឺស្ត្រេស​រ៉ាំរ៉ៃ​ធ្វើ​ឱ្យ​កោសិកា​ខូចខាត​ធ្ងន់ ដែល​វា​នឹង​បង្កើន​ល្បឿន​ដំណើរកា​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​។ ដូច្នេះ​សូម​ព្យាយាម​កុំ​ពន្យារ​ការងារ​ដល់​ថ្ងៃស្អែក​ម្តង​ហើយ​ម្តងទៀត តែ​ព្យាយាម​ធ្វើ​វា​ឲ្យ​ទាន់​ពេលវេលា នោះ​អ្នក​នឹង​មិនកើត​ជំងឺស្ត្រេស​ដោយសារ​តែ​កង្វះ​ការ​រៀបចំ​នោះ​ទេ ៕