ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត​ត្រូវ​ប្រហារជីវិត

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​ក្នុង​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ត្រូវ​ប្រហារជីវិត​ពី​បទ​បា.ញ់​សម្លា.ប់​មនុស្ស​ក្នុង​ពេល​ទាស់សម្តី​គ្នា​នៅ​ក្រុង​រី​យ៉ា​ដ​កាលពី​៣​ឆ្នាំ​មុន ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​ក្នុង​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ត្រូវ​ប្រហារជីវិត​ពី​បទ​បាញ់​សម្លាប់​មនុស្ស​ក្នុង​ពេល​ទាស់សម្តី​គ្នា​នៅ​ក្រុង​រី​យ៉ា​ដ​កាលពី​៣​ឆ្នាំ​មុន ។

ព្រះ​អង្គ Turki Bin Saud Al-kabeer ត្រូវ​ប្រហារជីវិត​នៅ​ក្រុង​រី​យ៉ា​ដ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បង្ហើប​ឱ្យ​ដឹង​ពី​វិធីសាស្ត្រ​នៃ​ការ​ប្រហារជីវិត​នោះ​ទេ ។ តាម​ធម្មតា​ឧក្រិដ្ឋករ​ដែល​មានទោស​ធ្ងន់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​ប្រហារជីវិត​ដោយ​កាត់​ក ។ ព្រះ​អង្គ​ម្ចាស់ Turki ជា​អ្នកទោស​ទី​១៣៤ ត្រូវ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៦​នេះ ។

កាសែត​ក្នុងស្រុក​ផ្សាយ​ថា តុលាការក្រុង​រី​យ៉ា​ដ សម្រេច​ប្រហារជីវិត​ព្រះ​អង្គ​មួយ​អង្គ​ម្ចាស់​នោះ​ព្រោះ​បាន​សម្លាប់​មិត្តភក្តិ ។ ការ​ប្រហារជីវិត​ខ្សែ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កម្រ​កើត​មាន​ណាស់ ។ ក្រសួងមហាផ្ទៃ​លើក​ឡើង​ថា ព្រះ​អង្គ​ម្ចាស់ Turki បាន​សារភាព​ទទួលកំហុស​ពី​បទ​សម្លាប់​មិត្តភក្តិ​របស់​ខ្លួន​នោះ ។ រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បញ្ជាក់​ថា «​ការ​ប្រហារជីវិត​នោះ​ជា​កិច្ច​ការពារ​សន្តិសុខ និង​ប្រកាន់ខ្ជាប់​ភាព​យុត្តិធម៌ » ។

សារព័ត៌មាន​«Al Arabiya »​ផ្សាយ​ថា គ្រួសារ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ព្រះ​អង្គ​ម្ចាស់ Turki សម្លាប់​បាន​បដិសេធ​ទទួល​ប្រាក់​សំណង ដើម្បី​ឱ្យ​ចុងចោទ​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត​។​ការ​ប្រហារជីវិត​ខ្សែ​រាជវង្ស​ដែល​ធ្លាប់​ល្បីរ​ន្ធឺ​បំផុត​នៅ​លើ​ពិភពលោក គឺ​ករណី​របស់​ព្រះ​អង្គ​ម្ចាស់ Faisal Bin Musaid Al Saud ក្នុង​រឿង​ក្តី​លួច​ធ្វើឃាត​ប្រធានាធិបតី Faisal នៅ​ឆ្នាំ​១៩៧៥ ។

អ្នកទោស​ប្រហារជីវិត​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ភាគច្រើន​ជា​អ្នកទោស​លើ​រឿង​ក្តី​ឃា​កម្ម ឬ​ថ្នាំ​ញៀន ប៉ុន្តែ​កាលពី​ខែមករា ២០១៦ អ្នកទោស​ប្រហារជីវិត​ពី​បទ​បង្ក​ភេរវកម្ម​មាន​ចំនួន​ជិត​៥០​នាក់ ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​សាសនា​ដ៏​សំខាន់​របស់​មូ​ស្ល៊ី​ម​និកាយ «​ស៊ី​អា​» ផង​ដែរ ៕