ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិ​ត្យ វិច្ឆិកា មាន​បញ្ហា​ចំពោះ​ផ្ទះ​បង់​រំលស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​ទាមទារ​លុយ​ដែល​ខ្លួន​បង់​រំលស់​ពី​ម្ចាស់​ការដ្ឋាន​បុរី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដំណើរការ​សាងសង់​នៅ​ក្នុង​ការដ្ឋាន​នោះ​ហាក់​នៅ​ទ្រឹង ។

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​ទាមទារ​លុយ​ដែល​ខ្លួន​បង់​រំលស់​ពី​ម្ចាស់​ការដ្ឋាន​បុរី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដំណើរការ​សាងសង់​នៅ​ក្នុង​ការដ្ឋាន​នោះ​ហាក់​នៅ​ទ្រឹង ។

ការ​ទាមទារ​របស់​លោក​ទិ​ត្យ វិច្ឆិកា បន្ទាប់ពី​ការ​ស្នើ​សុំ​លើក​ដំបូង​មិន​បាន​ផល ហើយ​ម្ចាស់ផ្ទះ​បើកផ្លូវ​ឲ្យ​លោក​ប្តឹង​ទៅ​តាម​ផ្លូវច្បាប់​។

លោក​ទិ​ត្យ វិច្ឆិកា បាន​ទាមទារ​ប្រាក់​ចំនួន​៣៥០០​ដុល្លារ​ដែល​ខ្លួន​បង់​មុន​លើ​តម្លៃ​ផ្ទះ​ចំនួន​៣៥.០០០​ដុល្លារ ត្រូវ​បង់​រំលស់​រយៈពេល​៥​ឆ្នាំ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​ទិ​ត្យ វិច្ឆិកា បាន​និយាយ​ថា «​ខ្ញុំ​បាន​ទិញ​ផ្ទះ​បង់​រំលស់​មួយ​តាម​ការ​ផ្តល់​ថវិកា​ពី​ទេវតា​រស់​មួយ​អង្គ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ។ អីុ​ចឹ​ង​ដើម្បី​កុំ​ឲ្យ​ថវិកា​នោះ​មានការ​បាត់បង់ ខ្ញុំ​ក៏​បាន​យក​វា​មក​ទិញ​ផ្ទះ​មួយ​ទុកជា​អនុស្សាវរីយ៍ ឬ​ជា​កេរ​មួយ​ដែល​គាត់​បាន​ផ្តល់​មក​ឲ្យ​ខ្ញុំ ព្រោះ​អ្វី​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នេះ​ក៏​ដោយសារ​តែ​គាត់​បានឃើញ​ពី​ការងារ​សង្គម​របស់ខ្ញុំ និង​ការ​លំបាក​របស់ខ្ញុំ ។ ខ្ញុំ​បាន​មក​ទិញ​ផ្ទះ​មួយ​តម្លៃ​៣៥០០០​ដុល្លារ ដោយ​គេ​តម្រូវ​ឲ្យ​បង់​មុន​ចំនួន​៣៥០០​ដុល្លារ តែ​រហូត​មក​ដល់​ពេល​នេះ​ផ្ទះ​ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​ហើយ​ទេ ខណៈ​ពេល​ផ្ទះ​នេះ​ខ្ញុំ​បាន​ទិញ​តាំងពី​ខែ​៥​មក​ម្លេ​៉ះ ។ ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ពួក​គាត់​ដែរ តែ​ពួក​គាត់​និយាយ​ថា ចាំ សិន​ៗ ។ ថ្ងៃនេះ​ខ្ញុំ​សុំ​បង​ប្រគល់​ថវិកា​នេះ​មក​ខ្ញុំ​វិញ ពីព្រោះ​មើលទៅ​អត់​ទៅ​មុខ​ទេ ផ្ទះ​នេះ​វា​ច្រើន​ខែ​ហើយ​ៗ​អ្វី​ដែល​សំខាន់​នោះ​ខ្ញុំ​ត្រូវ​ជំពាក់​គេ​ចំនួន​៣១៥០០​ដុល្លារ​ទៀត អុ​ី​ចឹ​ង​ខ្ញុំ​ធ្វើ​អី​អត់​ចេញ​ទេ ព្រោះ​មួយ​ជីវិត​នេះ​ធ្វើ​អ្នកចម្រៀង​ម្នាក់​នឹង​គេ​ដែរ តែ​មិន​ដែល​មាន​លុយ​៥.០០០​ទៅ​១០.០០០​ដុល្លារ​កាន់​នឹង​គេ​ទេ​» ។

លោក​ទិ​ត្យ វិច្ឆិកា ឱ្យ​ដឹង​ថា ផ្ទះ​ដែល​លោក​ទិញ​នោះ​ស្ថិត​នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ក្រុមហ៊ុន​មិន​បាន​ចេញ​ប្លង់​រឹង​ទេ ក្រៅ​តែ​ពី​កិច្ចសន្យា​ដែល​លោក​ត្រូវ​ជំពាក់​ចំនួន​៣១.៥០០​ដុល្លារ ។

លោក​ទិ​ត្យ វិច្ឆិកា មិនដឹង​ថា ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ តែ​អ្វី​ដែល​សំខាន់​ត្រូវ​ចេញ​មុខ​ដោះស្រាយ ព្រោះ​លោក​បាន​ទាក់ទង​ម្តង​ហើយ តែ​បែរជា​មិន​ចេញ​មក​ដោះស្រាយ​ថែម​ទាំង​ឱ្យ​លោក​ប្តឹង​ទៀត ។

លោក​ទិ​ត្យ វិច្ឆិកា បាន​ស្នើ​សុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អាជ្ញាធរ​ឱ្យ​ជួយ​រក​ដំណោះស្រាយ​ណាមួយ​សម្រាប់​រូប​លោក​ផង ក្នុង​នាម​លោក​ជា​អ្នកសិល្បៈ​មួយ​រូប​ដែល​មាន​ជីវភាព​ក្រីក្រ​ជាងគេ ។ ប្រសិនបើជា​បាន​ប្រាក់​នោះ​មក​វិញ លោក​វិច្ឆិកា​នឹង​យក​ទៅ​បញ្ចូល​ក្នុង​ការ​សាងសង់​សាលារៀន​មួយ​ដែល​កំពុង​តែ​ខ្វះខាត​នៅ​ឯ​ខេត្តកោះកុង ហើយ​លោក​នឹង​សរសេរ​ឈ្មោះ​អ្នក​ដែល​ឧបត្ថម្ភ​ប្រាក់​នោះ​ដល់​រូប​លោក ៕