ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​រ​ច្រើន​ថ្នេរ ក្រោយ​មាត់​រពឹស​បង្អាប់​គេ​ផឹកស៊ី​អន់​ជា​ង​ខ្លួន

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​រឿង​ហួសចិត្ត ព្រោះតែ​មាត់​រពឹស​បង្អាប់​គេ​ផឹកស៊ី​អន់​ជា​ងខ្លួន បុរស​ម្នាក់​ត្រូវ​ដៃគូ​ផឹកស៊ី​ជាមួយ​គ្នាកា.ប់​របួស​ដេរ​អស់​ជាច្រើន​ថ្នេរដែល​ហេតុ​កា​រ​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី៦ ឧសភា ២០២២ ត្រង់​ចំណុច​តង់​ខៀវ ស្ថិត​ក្នុង​ភូមិអូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម…

ខេត្តមណ្ឌលគិរី ៖ ជា​រឿង​ហួសចិត្ត ព្រោះតែ​មាត់​រពឹស​បង្អាប់​គេ​ផឹកស៊ី​អន់​ជា​ងខ្លួន បុរស​ម្នាក់​ត្រូវ​ដៃគូ​ផឹកស៊ី​ជាមួយ​គ្នាកា.ប់​របួស​ដេរ​អស់​ជាច្រើន​ថ្នេរដែល​ហេតុ​កា​រ​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី៦ ឧសភា ២០២២ ត្រង់​ចំណុច​តង់​ខៀវ ស្ថិត​ក្នុង​ភូមិអូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា​ ។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជនសង្ស័យ​មានឈ្មោះ ណេន វុន អាយុ៤០ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ខណៈ​ដែល​កំពុងតែ​ផឹកស៊ី​ខ្លួន​មានការ​ខឹង​សម្បារទៅលើ​ជនរងគ្រោះ​យ៉ាង​ខ្លាំ​ង ពីព្រោះ​តែ​ជនរងគ្រោះបាន​ចាក់​ស្រា​ពេញ​ៗ​កែវ​ឱ្យ​ខ្លួន​ផឹក ។ រី​ឯ​ជនរងគ្រោះ​នោះ គឺ​ចាក់​ស្រា​តិច​ៗ​ផឹក​ខ្លួន​ឯង ហើយ​ជនរងគ្រោះ​ថែម​បង្អាប់​ថា ខ្លួន​ផឹកស្រា​ឆាប់​ស្រវឹងផឹក​អន់​ជាងគេពាក្យសំដី​ទាំងនេះ បាន​ធ្វើឲ្យ​ខ្លួន​ទប់​កំហឹង​មិ​នបាន ក៏​ក្រោក​ស្ទុះ​ទៅ​យក កាំ.បិ.ត​កាប់​ប្រហារទៅលើ​ជនរងគ្រោះ​តែម្ដង ​។

សមត្ថកិច្ច​បាន​បញ្ជាក់ ករ​ណីហិ.ង្សា​ខាងលើ ​បណ្ដាល​ឱ្យ​ជនរងគ្រោះ ឈ្មោះ ទឹម ណាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ជាមួយគ្នា​របួស​ស្មា​ជា​ទម្ងន់ ។ ជន​បង្ក​ត្រូវ​កម្លាំ​នគរបាល​រដ្ឋបាល​ឃុំ​ស្រែ
​ខ្ទុ​ម ឃាត់ខ្លួន​និង​បញ្ជូន​ជន​បង្ក​ទៅ​ស្នង​កា​រដ្ឋា​នន​គ​បាល​ខេត្ត​មណ្ឌលគិរី ចាត់ការ​តាមផ្លូវ​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ