ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្នាំ​បែប​ធម្មជាតិ​សម្រក​ខ្លាញ់​ក្បាលពោះ ចំណាយ​តិច​និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ

7 ឆ្នាំ មុន

រកបាន​ហើយ ថ្នាំ​សម្រក​ខ្លាញ់​ក្បាលពោះ វិធី​ងាយ​ៗ​បែប​ធម្មជាតិ ចំណាយ​តិច និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ

(ប្រភពអត្ថបទដើមពី ៖ អ៊ាង សុផល្លែត Sophalleth)

រកបាន​ហើយ ថ្នាំ​សម្រក​ខ្លាញ់​ក្បាលពោះ វិធី​ងាយ​ៗ​បែប​ធម្មជាតិ ចំណាយ​តិច និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ
*​វិធី​ធ្វើ​៖
– យក​ក្រូចឆ្មារ​លុ​ញ​ជាមួយ​អំបិល​ទុក​រយៈពេល​២០​នាទី រួច​ជូត​អំបិល​នោះ​ចេញ ។
– ហាន់​វា​ជា​ចំណិត​ស្តើង​ៗ​យក​គ្រាប់​វា​ចេញ។
– ដាក់​ចូល​ទៅ​ក្នុង​ក្រឡ​កែវ (​មើលរូប​ភាព​)
– រៀបចំ​ចាក់ទឹក​ឃ្មុំ យក​ទឹកឃ្មុំ​សុទ្ធ ចូល​ទៅ​ក្នុង​ក្រឡ​កែវ។
– ចាក់ទឹក​ឃ្មុំ​ចូល​ឲ្យ​ពេញ​ស្មើនឹង​ក្រូចឆ្មារ។
-​បិទ​គម្រប រួច​រក្សា​ទុក​រយៈពេល​បី​ថ្ងៃ រួច​អាច​ដួស​វាយ​កមក​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ឬ​ជាមួយ​ទឹក​ស្អាត​ធម្មតា​ក៏​បាន​ដែរ​។

* វិធី​ញ៉ាំ ៖ ពេល​ហូប​ម្តង​យក​ទឹក​១​កែវ​លាយ​ជាមួយ​ក្រូច​២-៣​ចំណិត មុន​ចូល​គេង និង​មុន​ទទួលទាន​អាហារ​ពេល​ព្រឹក​២០​នាទី​រៀងរាល់ថ្ងៃ​។ រយៈពេល​ពី​រស​ប្តា​ហ៍ អាច​នឹង​ឃើញ​លទ្ធផល​ថា​វា​ពិតជា​ត្រឹមត្រូវ ឬ​យ៉ាងណា?

ដើម្បី​មាន​ប្រសិទ្ធភាព​អ្នក​ត្រូវ​តម​អាហារ​ណា​ដែល​សំបូរ​ជាតិ​ខ្លាញ់ ហូប​បន្លែ​ឲ្យ​បាន​ច្រើន និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​៕