ដោយលោក ៖ ខេមរា ខេមរៈ
របត់ថ្មីនៃការកែសម្រួលនិងរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរបស់សម្ដេចតេជោ ហ៊ុន សែន រវាងកងកម្លាំងរបស់ ជាតិជាមួយស្ថាប័ននានា ពិសេសជាមួយវិស័យឯកជន គឺជាកត្ដារួមចំណែកដ៏សំខាន់ ដើម្បីបើកច្រកដល់មជ្ឈដ្ឋានជាតិទូទៅ បានចូលរួមជួយលើកទឹកចិត្ដដល់វីរៈយុទ្ធជនខ្មែរនៅសមរភូមិមុខឱ្យមានទំនុកចិត្ដ និងភាពកក់ក្ដៅពីសមរភូមិក្រោយ ក្នុងការទប់ទល់ប្រឆាំងនឹងក្រុមថៃឈ្លានពានតាមបណ្ដោយព្រំដែនកម្ពុជាភាគខាងលិច ។ការផ្ដួចផ្ដើមគំនិតរៀបចំឱ្យមានការគាំទ្រពីសមរភូមិក្រោយដល់សមរភូមិមុខរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះត្រូវបាន មតិជាតិទូទៅសម្ដែងការសាទរនិងចូលរួមយ៉ាងកក់ក្ដៅជាទីបំផុត សូម្បីតែប្រជាជនក្រីក្រតូចតាចក៏អាចចូលរួម វិភាគទានដល់កងទ័ពជាតិបានដែរ ដូចអ្វីដែលសម្ដេចនាយករដ្ឋមន្ដ្រីតេជោហ៊ុន សែន ធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះថា “ទាំងអស់គ្នាដើម្បីការពារជាតិការពារជាតិដើម្បីទាំងអស់គ្នា” ។ ប៉ុន្ដែអ្វីដែលគួរឱ្យងឿងឆ្ងល់បំផុតនោះនៅត្រង់ថា លោកតំណាងរាស្ដ្របក្សប្រឆាំង សុន ឆ័យ ដែលអួតខ្លួនថា ជាអ្នកច្បាប់ធ្វើអ្វីៗដើម្បីបូរណភាពទឹកដីដើម្បីប្រឆាំងនឹងខ្មាំងបរទេសឈ្លានពានទឹកដី តែត្រូវបានដើរបញ្ច្រាសទិសទៅនឹងចរន្ដរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលស្ម័គ្រចូលរួមគាំទ្រ និងឯកភាពជាតិក្នុងក្របខណ្ឌនៃការការពារបូរណភាពទឹកដីប្រឆាំងនឹងថៃឈ្លានពានទៅវិញ។ ក្នុងចំណុចនេះគេអាចចោទសួរបានថា តើលោក សុន ឆ័យ ជាតំណាងរាស្ដ្រខ្មែរ ស៊ីប្រាក់ខ្មែរបំរើប្រជាពលរដ្ឋ និងប្រទេសខ្មែរឬក៏យកលុយខ្មែរបំរើនយោបាយបរទេស ?
ក្នុងបទសម្ភាសន៍មួយរបស់លោក សុន ឆ័យ ជាមួយកាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី២ មីនា ឆ្នាំ២០១០ កន្លងទៅនេះ តំណាងរាស្ដ្រប្រឆាំងផ្កាប់មុខរូបនេះបានចោទប្រកាន់ថា “រដ្ឋាភិបាលមិនគួរបង្ខំឱ្យវិស័យឯកជនផ្ដល់ជំនួយណាមួយដល់កងទ័ពទេ ព្រោះក្រុមហ៊ុនឯកជនមួយចំនួនមិនចង់ពាក់ព័ន្ធនឹងនយោបាយឡើយ ហើយពួកគេក៏មិនមានភាគហ៊ុនជាមួយនឹងយោធានោះដែរ…”។ ការនិយាយបែបនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការភ្លេចពីតួនាទី និងមិនស្គាល់ខ្លួនថា ជានរណាឬសាសន៍អ្វីនោះឡើយ ។ បើដូច្នោះ តើលោកសមជាតំណាងរាស្ដ្ររបស់ប្រជាពលរដ្ឋខ្មែរដែរទេ ? ព្រោះទង្វើទាំងនេះមិនខុសនឹងសុភាសិតបុរាណដែលពោលថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក” ។ដោយឡែកលោក សុន ឆ័យ គួរបើកភ្នែកមើលឱ្យបានច្បាស់ថា ក្នុងប្រវត្ដិសាស្ដ្រនៃមេដឹកនាំខ្មែរតាំងពីដើមរៀងមក តើធ្លាប់មានមេដឹកនាំខ្មែរណាម្នាក់ហើយឬនៅ ដែលបានបំផុសឱ្យមានការឯកភាពជាតិទូលំទូលាយផ្ទៃក្នុងជាតិ ក្នុងការពង្រឹងខឿនការពារជាតិរវាងសមរភូមិក្រោយដល់សមរភូមិមុខបែបនេះ ដូចសម្ដេចហ៊ុន សែន ដែរទេ ? ក្នុងចំណុចនេះ លោក សុន ឆ័យ ត្រូវតែចំណាយពេលទៅមើលរដ្ឋធម្មនុញឡើងវិញថា តើអ្វីដែលសម្ដេចហ៊ុន សែន កំពុងតែធ្វើនេះដើរបញ្ច្រាស ទិសដូចក្រុមលោកដែរឬទេ ? មាត្រា៤៩នៃជំពូកទី៣ ស្ដីអំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរបានចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ” ឯមាត្រា៤២ ក៏បាន បញ្ជាក់ផងដែរថា “ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធ ផលជាតិ និងសណ្ដាប់ធ្នាប់សង្គម” ។
ការចងសម្ព័ន្ធមេត្រីភាពរវាងកងកម្លាំងរបស់ជាតិជាមួយស្ថាប័ននានា ពិសេសជាមួយវិស័យឯកជន ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រីបាន បញ្ជាក់ច្បាស់ហើយថា ការចងសម្ព័ន្ធភាពនេះគឺមិនមែនមានន័យថា ស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនធ្វើការផ្គត់ផ្គង់កងទ័ព ជំនួសរដ្ឋ ឬធ្វើឱ្យខូចប្រព័ន្ធបញ្ជា ឬរចនាសម្ព័ន្ធកងទ័ពនោះទេ ។ ការផ្គត់ផ្គង់លើកងទ័ព និងនគរបាលគឺស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការពារជាតិ និងមហាផ្ទៃមិនត្រូវបានកាត់បន្ថយនោះទេ បើទោះបីជាមានការជួយឧបត្ថម្ភពីសំណាក់ស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជន ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ការចងសម្ព័ន្ធភាពនេះមិនមានកាតព្វកិច្ចខាងផ្លូវច្បាប់ដែលខានមិន បាននោះទេ ។ ការឧបត្ថម្ភធ្វើឡើងទៅតាមការស្ម័គ្រចិត្ដ និងទៅតាមលទ្ធភាព គឺមិនមានន័យថា ក្រុមហ៊ុនក្ស័យធន ត្រូវតែជួយនោះទេ ហើយក្រសួងក៏មិនត្រូវកាត់ប្រាក់ខែមន្ដ្រីរបស់ខ្លួនឧបត្ថម្ភក៏ទេដែរ ។ដូច្នេះលោកតំណាងរាស្ដ្រប្រឆាំង សុន ឆ័យ គួរតែចេះស្វែងយល់ឱ្យបានច្បាស់លាស់ពីគោលការណ៍ និងខ្លឹមសាររបស់រដ្ឋាភិបាលក្នុងបញ្ហា នេះ ជាពិសេសពាក្យពេចន៍នៃរដ្ឋធម្មនុញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញាតឱ្យប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសមានសិទ្ធិចូលរួមក្នុងការពង្រឹងវិស័យកងទ័ពនៅពេលដែលកម្ពុជាកំពុងប្រឈមមុខនៃការរំលោភ ឈ្លានពានពីកងទ័ពបរទេសនោះ ។ តែបើលោក សុន ឆ័យ មិនបានចូលរួមជាវិភាគទានអ្វីដល់សមរភូមិមុខទេនោះ ល្មមឈប់យក ជើងរាទឹកហើយ ព្រោះថា សូម្បីតែអ្នកសុំទានខ្មែរក៏មានមនសិការស្រឡាញ់ទឹកដី ហ៊ានបរិច្ចាគប្រាក់តិចតួចរបស់ខ្លួនដល់ កងទ័ពសមរភូមិមុខដែរ ចុះលោកវិញបានធ្វើអ្វីខ្លះ ក្រៅពីតែប្រឆាំងផ្កាប់មុខមិនដឹងទិសតំបន់នោះ ។
រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីសRX៣៥០ របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានត្រូវក្រុមចោរលួចកាត់យកកញ្ចក់មើលក្រោយទាំងសងខាង និងយក...
រាជធានីភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើសេវាជូនប្រជាជនជាង ២លាន នាក់ ហើយនៅ ក្នុងឆ្នាំ ២០២០ កន្លងមកនេះបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ បានអនុម័ត...
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...