ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខៀវ កា​ញា​រី​ទ្ធ ៖ ស៊ី​ហ្គេ​ម​2023​ជា​ព្រឹត្តិការណ៍​កីឡា​ប្រចាំជីវិត​ដែល​យើង​រង់ចាំ​អស់​64​ឆ្នាំ​មក​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​យើង​រង់ចាំ​អស់​៦៤​ឆ្នាំ​មក​ហើយ ។ វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំជីវិត​របស់​យើង ដោយ​មួយ​ជីវិត​យើង​ស្គាល់​តែ​ម្ដង​ប៉ុណ្ណោះ ។ ដូច្នេះ​យើង​គួរតែ​រួម​គ្នា​ធ្វើ​វា​ឲ្យ​បាន​ល្អ​។ ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃ​ទី​៧ ឧសភា​។

ទន្ទឹម​គ្នា​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានក៏​បាន​ជំរុញ​ទៅ​ដល់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​រួម​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ាហ្គេ​ម​ដែល​កម្ពុជា​យើង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​៣២​ឆ្នាំ​២០២៣​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា ។ សន្និសីទ​សារព័ត៌មាន​ដែល​បាន​អញ្ជើញ​តំណាង​កាសែត វិទ្យុ​និង​ទូរទស្សន៍​មក​ពី​គ្រប់​ស្ថាប័ន​ចូលរួម​នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ​គឺ​ដើម្បី​ក​ន្ទ្រា​ក់​អារម្មណ៍​ទៅ​ដល់​អ្នក​សា​ព័ត៌មាន​ជា​ពិសេស​ពិធីករ ពិធី​ការិនី អ្នក​ព័ត៌មាន​កីឡា​ឲ្យ​យល់​ពីសារ​សំខាន់​នៃ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣ ឲ្យ​ផ្ដុំ​កម្លាំង​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ទូលំទូលាយ​ទាំងអស់​គ្នា ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ទៀត​ថា ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​យើង​រង់ចាំ​អស់​៦៤​ឆ្នាំ​មក​ហើយ​ទើប​ធ្វើ​បាន​ម្ដងនេះ​ទេ បាន​ន័យ​ថា​មួយ​ជីវិត​យើង​ទើបតែ​ធ្វើ​បាន​ម្ដង​គត់​នៅ​ស្រុក​ខ្មែរ ។ វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំជីវិត បើ​យើង​មិន​រួម​គ្នា​ផ្សព្វផ្សាយ​ឲ្យ​បាន​ល្អ​ទេ​នោះ វា​ស្មើនឹង​ជោគជ័យ​បាន​ត្រឹម​៥០%​ប៉ុណ្ណោះ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង​ដែរ​ថា តាំងពី​ឆ្នាំ​១៩៥៩​មក នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​មានឱកាស​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​ដ៏​ធំ​មួយ​នេះ​ឡើង ហើយ​វា​អាច​អូស​ទាញ​ប្រតិភូ អត្ត​ព​លិ​ក​ចូលរួម​យ៉ាងតិច​ក៏​៧០០០​នាក់​ដែរ ។ ដូច្នេះ​វា​ទាមទារឲ្យ​មានការ​ចូលរួម​នៅ​គ្រប់​មជ្ឈដ្ឋាន ភាគី​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក គ្រប់​ស្ថាប័ន ជា​ពិសេសអ្នក​សារព័ត៌មាន ក៏​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ