ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីរឿងសោកសៅ ដែល​បងប្រុសទី២ ទទួលមរណភាព ហើយ​បងប្រុសទី១ នៅសម្រាកព្យាបាល នៅបាងកក

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ក្នុងពេលចូលរួមពិធីបុណ្យសពបងប្រុស នៅទីរួមខេត្តកំពង់ចាម សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបង្ហោះនៅលើហ្វេសប៊ុក នាយប់ថ្ងៃទី៨ ខែឧសភាថា…

ខេត្តកំពង់ចាម៖ ក្នុងពេលចូលរួមពិធីបុណ្យសពបងប្រុស នៅទីរួមខេត្តកំពង់ចាម សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបង្ហោះនៅលើហ្វេសប៊ុក នាយប់ថ្ងៃទី៨ ខែឧសភាថា «ព្រឹកថ្ងៃស្អែក ៩ឧសភា ២០២២ ដល់ពេលកំណត់ ដែលបងប្រុសទីពីរ និងត្រូវបានបញ្ចុះទៅក្នុងព្រះធរណី ដែលជាកន្លែងសម្រាក​ចុង​ក្រោយរបស់គាត់»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «បងប្អូនយើងបែកគ្នា ដោយមិនបានលាគ្នា និងនិយាយជាមួយគ្នា សូម្បីមួយម៉ាត់ ទោះបីជាខ្ញុំ បានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ ស្រែកហៅគាត់ យកដៃទាញ អង្រួនជើងរបស់គាត់ តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង ៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយ ក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះ គាត់មិនទាន់ដឹងថា ប្អូនប្រុសរបស់គាត់ បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗ របស់គាត់ មិនឱយនិយាយប្រាប់គាត់ពីមរណភាព​ប្អូនរបស់គាត់ ដោយបងទីមួយ ទើបចេញពីបន្ទប់វះកាត់ នៅក្រុងបាងកក ប្រទេសថៃ សុខភាពគាត់​នៅខ្សោយ»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងក្រោយ ពេលគាត់ទទួលដំណឹងថា ប្អូនរបស់គាត់​បាត់បងជីវិត ដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់? នេះហើយជារឿង សោកសៅ នាប៉ុន្មាន​ថ្ងៃខាងមុខ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ