ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា​ជី​ជី​គ្រោះថ្នាក់​ចរាចរណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា​ជី​ជី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​បើករថយន្ត​យ៉ាង​លឿន​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​បើក​លឿន​ដូច​គ្នា …

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា​ជី​ជី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​បើករថយន្ត​យ៉ាង​លឿន​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​បើក​លឿន​ដូច​គ្នា​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពេញទំហឹង​ចំ​ទ្វារ​មុខ​ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​ខូចខាត​ទាំង​២​គ្រឿង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ មុខ​ច្រកចូល​បុរី​ពិភព​ថ្មី​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​របស់​ប្អូន​ពិធី​ការិនី កញ្ញា ជី​ជី ម៉ាក​កាម​រី ហា​យ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3335 បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​មិន​បាន​បន្ថយល្បឿន និង​អត់​ស៊ី​ញ៉ូ​ទេ ស្រាប់តែ​បត់​ឆ្លង​ចូល​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​តែ​ម្តង ស្រប​ពេល​នោះ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ ពណ៌​ខៀវ បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​តាម​ផ្លូវ​ហាណូយ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​វ៉ា​ក់​អើ​ចាប់​ហ្វ្រាំង​អូស​ជា​ច្រើន​ម៉ែត្រ​ជ្រុល​ទៅ​បុក​ផ្ទប់​រថយន្ត​ហា​យ​ប្រ៊ី​ត​កំ​ពិត​ទ្វារ​មុខ និង​វៀច​ម៉ែត្រ​ចង្កូត​កង់​ផ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ រី​រថយន្ត​កូរ៉េ​ផុង​កាង​ដែក​ខាង​មុខ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​ទាំង​២​នាក់​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​វត្តមាន​កញ្ញា ជី​ជី ជា​បងស្រី និង​បងប្អូន​ចេញ​មុខ​មក​ដោះស្រាយ​សុំ​ឲ្យ​ខាង​រថយន្ត​កូរ៉េ​ចេញថ្លៃ​ជួសជុល​ទាំងស្រុង ពោល​គឺ​យក​រថយន្ត​ទៅ​ជួសជុល​ឲ្យ​ដូច​ដើម តែ​ត្រូវ​ខាង​រថយន្ត​កូរ៉េ​បដិសេធ ព្រោះ​គាត់​ជា​អ្នកបើកបរ ជា​កម្មករ​គេ​ដែរ គាត់​មាន​លទ្ធភាព​ឯណា​សង ហើយ​គាត់​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហើយ តែ​តំណាង​ក្រុមហ៊ុន​នៅ​ខេត្ត​ឆ្ងាយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទាំង​យប់ តែ​ខាង​កញ្ញា ជី​ជី​មិន​ព្រម​សុំ​ឲ្យ​ចេញ​មក​ដោះស្រាយ​សង​ទាំង​យប់ ។

នៅ​ទីបំផុត ដោយ​ការ​ជជែក​វែកញែក​គ្នា​បែកផ្សែង​ហើយ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ចុង​ក្រោយ​ក៏​សម្រេច​ឲ្យ​សមត្ថកិច្ច​ជំនាញ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ព្រឹក​បន្ត​ទៀត ៕