ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តូបអនុស្សាវ​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ចាប់​ផ្តើមសាងសង់ នៅខេត្តប៉ៃលិន

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ នៅពេលនេះ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចាប់ផ្តើមសាងសង់ នៅតាមខេត្តហើយ។ ខេត្តប៉ៃលិន ជាខេត្តទី១ ដែលសាងសង់​ស្តុប​អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ បន្ទាប់ពីវិមានឈ្នះឈ្នះ ត្រូវបានសាងសង់​ឡើង…

ខេត្តប៉ៃលិន៖ នៅពេលនេះ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចាប់ផ្តើមសាងសង់ នៅតាមខេត្តហើយ។ ខេត្តប៉ៃលិន ជាខេត្តទី១ ដែលសាងសង់​ស្តុប​អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ បន្ទាប់ពីវិមានឈ្នះឈ្នះ ត្រូវបានសាងសង់​ឡើង នៅតំបន់អភិវឌ្ឍន៍​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ នៅជិតស្ពានព្រែកព្នៅ ទល់មុខ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅក្នុង​ខេត្តប៉ៃលិន បានធ្វើឡើង កាល​ពីព្រឹកថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ​ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគ នាយទាហាន នៅក្នុងក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក​ ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំង ប្រដាប់អាវុធក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។

ក្នុងសុន្ទរកថាស្វាគមន៍របស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា​ ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋ​ទាំងអស់ មានសេចក្តីត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជាក់ស្តែង ក្រោមម្លប់សន្តិភាពនេះ បានធ្វើឲ្យខេត្តប៉ៃលិន មានឱកាសអភិវឌ្ឍ ទាំងហេដ្ឋារចនា សម្ព័ន្ធ រូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគ គួរឲ្យកត់សម្គាល់។

របាយ​ការណ៍​របស់​ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន​អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្ត​ប៉ៃលិន បានអោយដឹងថា​ យោងតាមអនុសាសន៍ណែនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់​របស់សម្តេចពិជ័យសេនា អនុគណៈកម្មាធិការសាងសង់​ស្តូបអនុស្សាវរីយ៍ បានរៀបចំសេនារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន ៤ក្រុម មានក្រុមការងារ​លេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុមការងារធានា ហើយនៅក្នុងកិច្ច​ដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមាន​ទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែត្រចុច៩ សាងសង់លើផ្ទៃដីទំហំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តចំនែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិននាពេលនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រំព្ញកឡើងវិញ​អំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែល​កម្ពុជា បាន​ជួបប្រទះ ក្នុងការឆ្លងកាត់ភ្នក់ភ្លើង​សង្រ្គាម ដែលបង្កការ​ឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ទុកនូវស្លាកស្នាមមិនទាន់​រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសមិទ្ធផលនៃ​នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវ​សន្តិភាព​ពេញ​លេញ ដែលជាកត្តាចម្បង សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើ​សមាហរណកម្ម​កម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យហើយ បានប្រែក្លាយជីវភាពរស់នៅ​របស់ប្រជាជនពីជីវភាពក្រីក្រមកជា ប្រជាជនមានចំណូលកម្រិតមធ្យម។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ថាបត្យកម្ម ដែលនឹងត្រូវមាននៅ​ស្តូប ឈ្នះ ឈ្នះ ប៉ៃលិន ដែលបានសាងសង់នាពេលនេះ គឺអាចឱ្យគេយល់ដឹងកាន់តែច្បាស់អំពីវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ដែលជា​ស្ថាបត្យកម្មដំបូងបង្អស់ ជាប្រវត្តិសាស្ត្រ​ មានលក្ខណៈជាសាធារណៈ និងវប្បធម៌ជាតិ​ ដូចនេះ ក្រុមការងារ ទទួលបន្ទុកការសាងសង់ស្តូបនេះត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បីធានាបា​ន ទាំងគុណភាព និងប្រសិទ្ធភាពសំណង់នេះ អោយបានរឹងមាំ ស្ថិតស្ថេររាប់​រយឆ្នាំ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រគល់ប័ណ្ឌសរសើរ និងទទួលនូវថវិកាជួយឧបត្ថម្ភពី​សប្បុរសជននានា ដែលបានចូលរួមថវិកាជួយសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នេះ បន្ទាប់មក សម្តេចពិជ័យសេនា ព្រមទាំងគណៈអធិបតីទាំងអស់ បានអញ្ជើញចុចប៊ូតុងបើកការដ្ឋានសាងសង់ស្តូប​អនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅក្នុងខេត្តប៉ៃលិន ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា​ ការសាងសង់ស្តូបឈ្នះឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិននេះ គឺប្រើប្រាស់ថវិកាចូលរួមពីគ្រប់​មជ្ឈដ្ឋាន ទាំងធនធានថវិកា គំនិតប្រាជ្ញារបស់ថ្នាក់ដឹកនាំ ខេត្តប៉ៃលិន។

វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើ​​​ទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែ​ក​ខាងជើងរាជ​ធានី​ភ្នំ​ពេ​​ញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពី​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះ នឹងក្លាយជាកេរ​មរតក សម្រាប់​កូ​ន​ចៅ​ជំ​នា​ន់​ក្រោយផងដែរ។ វិមានឈ្នះឈ្នះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធ​ផ្លូវការ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ចំខួប​ ២០ឆ្នាំ នៃនយោបាយ​ឈ្នះឈ្នះ​។

សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ និង​ជា​គោ​​លនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាម​ស៊ី​វិ​ល​​​ទាំងស្រុង ដោយឈរលើការ​ឯកភាពជាតិ​ជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ​បានដួល​រ​លំ​​ទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណា ឱ្យប្រជាជនកម្ពុជាទាំងអស់​បា​ន​មករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ការធានាទាំងនោះ រួមមាន៖ -ការធា​នា​រូបកា​យ ​និងអាយុជីវិត – សំដៅដល់ការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ ខ្លួនរបស់បុគ្គល និ​ង​​គ្រួសារ ដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាមនិងការប្រយុទ្ធ ហើយវិលត្រឡប់មក រួមរស់ក្នុង​ចរន្តគោ​ល​នៃសង្គមជាតិ។ -ការធានាអាជីព និងមុខរបរ – សំដៅដល់ការធានាសុវត្ថិភាព ខាងផ្នែក​អា​ជី​ព​ ដោយផ្ដល់ជូនអ្នកទាំងនោះ នូវលទ្ធភាព គ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹម​ជីវិ​ត​​ដែលពួកគេធ្លាប់មានកន្លងមក។ -ការទទួល​ស្គាល់​កម្មសិទ្ធិទ្រព្យ សម្បត្តិ- ទាំងចលនទ្រព្យ និ​ង​​​​អចល​នទ្រព្យ សំដៅធានាសុវត្ថិភាពខាងផ្នែកកម្មសិទ្ធិ ដែលគេ​ធ្លាប់មាន និងកាន់កាប់​ក្នុង​រយៈ​​ពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ។ គោលការណ៍ធានាទាំងបី បានធ្វើ​ឱ្យមាន​ផ​ល​ជាវិជ្ជ​មានគួរជាទីមោទនៈយ៉ាងក្រៃលែង ដោយមានភាគីមួយចំនួននៃរបបកម្ពុជាប្រជា​ធិប​តេ​យ្យ បានព្រមទទួលយកគោលការណ៍ នេះ មកអនុវត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ