ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ខ្ទេច​ជើង​ម្ខាង​សន្លប់​ស្តូកស្តឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រង​របួស​ដាច់​ជើង​ម្ខាង​ខ្ទេចខ្ទី​អស់ បន្ទាប់​ពី​បើក​ម៉ូតូ​យ៉ាង​លឿន​បុក​ផ្ទប់​រ៉ឺ​ម៉ក​ដឹក​ទឹកកក​ទាំង​កំរោល​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៩ ភូមិ​អូរ​អណ្តូង …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រង​របួស​ដាច់​ជើង​ម្ខាង​ខ្ទេចខ្ទី​អស់ បន្ទាប់​ពី​បើក​ម៉ូតូ​យ៉ាង​លឿន​បុក​ផ្ទប់​រ៉ឺ​ម៉ក​ដឹក​ទឹកកក​ទាំង​កំរោល​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៩ ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១ រសៀល ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ។

បុរស​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ក្រោយ​កើតហេតុ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ទៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម ។ ដោយឡែក​ម្ចាស់​រ៉ឺ​ម៉ក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FO-6805 តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ព្រែក​ប្រា (​ផ្លូវ​លេខ​៣៦៩) ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្ទប់​រ៉ឺ​ម៉ក​ដឹក​ទឹកកក​១​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ជើង​ខាងឆ្វេង​បុរស​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បុក​ជាមួយ​ដែក​រ៉ឺ​ម៉ក​រង​របួស​ខ្ទេច សន្លប់​ស្តូកស្តឹង​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​យក​ម៉ូតូ​និង​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី​នៅ​ពេល​ក្រោយ ៕