ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុសមាត់​ទេ​ដឹង ! ធ្លាក់​ចូល​ទឹក​ផ្ងារពោះ​ឡើង​លើ ខណៈ​ដឹក​ស្រី​ស្នេហ៍​ទៅ​លេង​ទំនប់​ម្កាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ដឹក​ស្រី​ស្នេហ៍​ទៅ​ងូតទឹក​លេង​នៅ​ម្តុំ​ទំនប់​ម្កាក់ ហើយ​ប្រហែលជា​ខុសមាត់​អ្វី​ហើយ​មើលទៅ​បានជា​អ្នក​ថែរក្សា​នៅ​តំបន់​នេះ​មិន​ប្រណី …

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ដឹក​ស្រី​ស្នេហ៍​ទៅ​ងូតទឹក​លេង​នៅ​ម្តុំ​ទំនប់​ម្កាក់ ហើយ​ប្រហែលជា​ខុសមាត់​អ្វី​ហើយ​មើលទៅ​បានជា​អ្នក​ថែរក្សា​នៅ​តំបន់​នេះ​មិន​ប្រណី​ដោយ​ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ធ្លាក់​ចូល​ទឹក​ផ្ងារពោះ​ឡើង​លើ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក ថ្ងៃ​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​ទំនប់​ម្កាក់ ស្ថិត​ក្នុង​ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ធ្លាក់​ចូល​ទំនប់​ម្កាក់​នោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9232 បើកបរ​ដោយ​ឈ្មោះ ហុង ឆា​ណុ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្វាយ​ដង្គំ ក្រុង សៀមរាប និង​អ្នក​រួម​ដំណើរ​ស្រី​ៗ២​នាក់​ទៀត ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រាប់​ឈ្មោះ​ដល់​សមត្ថកិច្ច​នោះ​ទេ ។

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ម្ចាស់​រថយន្ត​បាន​បើក​ធ្លាក់ទឹក​ក្នុង​ទំនប់​ម្កាក់​រួច​មក ម្ចាស់​រថយន្ត​មិន​បាន​ពឹងពាក់​សមត្ថកិច្ច​ទេ ដោយ​ពួក​គេ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​មក​ស្ទួ​ច​ឡាន​របស់​គេ​យក​ចេញពី​ក្នុង​ទឹក​មក​លើគោក​វិញ​ដោយ​ខ្លួន ប៉ុន្តែ​រថយន្ត​ត្រូវ​បាន​ខូចខាត​បែក​កញ្ចក់​ខាង​មុខ​ទាំងស្រុង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុងស្រុក​ជីក្រែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​២​ករណី​ក្នុង​រយៈពេល​១​ថ្ងៃ គឺ​ករណី​ទី​១ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ និង ករណី​ទី​២ រថយន្ត​បា​ឡែ​ន​ក្តៅ​ស្ទុះ​រួច​ចុះ​ងូតទឹក​ផ្ញា​ពោះ​ឡើង​លើ ខណៈ​ដែល​បាន​ដឹក​គូស្នេហ៍​ទៅ​ងូតទឹក​លេង​នៅ​ម្តុំ​ទំនប់​ម្កា្ក​ក់ ដែល​ជា​រមណី​ដ្ឋា​ន​ទើបនឹង​បើក​ថ្មី ហើយ​ប្រហែលជា​ខុសមាត់ខុសក​អ្វី​ហើយ​ទើប​អ្នក​ថែរក្សា​នៅ​ទីនោះ​មិន​ប្រ​ណៃ​ឱ្យ ៕