ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកបាន​ហើយ! ថ្នាំព្យាបាល​ដោយ​មិន​អស់ប្រាក់ អ្នក​កើត​ជំងឺ​គ្រុនពោះវៀន ក្រពះ និង​ធ្លាក់ស​រ៉ាំ​រៃ

7 ឆ្នាំ មុន

កញ្ឆែត​បុក​ពូត​យក​ទឹក​លាយ​ជាមួយ​ទឹកដូង​ខ្ចី​អាច​ព្យាបាល​ជំងឺ​គ្រុនពោះវៀន ក្រពះ និង​ជំងឺ​ស្ត្រី​ដូច​ជា​ធ្លាក់ស​ជាដើម​ ។ វិធី​ធ្វើ ​៖

(ប្រភពអត្ថបទដើមពី ៖ អ៊ាង សុផល្លែត Sophalleth )

កញ្ឆែត​បុក​ពូត​យក​ទឹក​លាយ​ជាមួយ​ទឹកដូង​ខ្ចី​អាច​ព្យាបាល​ជំងឺ​គ្រុនពោះវៀន ក្រពះ និង​ជំងឺ​ស្ត្រី​ដូច​ជា​ធ្លាក់ស​ជាដើម​ ។
*​វិធី​ធ្វើ ​៖
– ដំបូង​យក​កញ្ឆែត​ប្រមាណ​១០​ទង​បេះ​ស្នោរ​វា​ចេញ លាង​ទឹក​ឲ្យ​ស្អាត ហើយ​បេះ​ស្លឹក និង​ក្ដិច​ឲ្យ​តូច​ល្មម​ងាយស្រួល​យក​ទៅ​បុក
– បុក​ទាំង​ស្លឹក និង​ដើម បុក​ឲ្យ​ម៉ដ្ឋ​ដើម្បី​ឲ្យ​ចេញ​ជាតិ​កញ្ឆែត រួច​ចាកទឹកដូង (​ទឹកដូង​ខ្ចី​មួយ​ផ្លែ​) ចូល​ចាន​កញ្ឆែត
– ច្របាច់​កញ្ឆែត​ដើម្បី​ឲ្យ​វា​ចេញ​ជាតិ ដាក់​ស្បៃ​ច្រោះ​យក​កាក​កញ្ឆែត​ចេញ ពូត​យក​តែ​ទឹក រួច​ជា​ការ​ស្រេច
– អាច​ច្រក​ដប​ក្លា​សេ​បាន​តែ​ត្រូវ​ញ៉ាំ​ឲ្យ​អស់​ក្នុង​មួយ​ថ្ងៃ អាច​ញ៉ាំ​ច្រើន​ដង​ឲ្យ​អស់​ដូង​មួយ​ផ្លែ​នេះ អ្នក​ដែល​មិនសូវ​ចេះ​អាច​លាយ​ស្ករស​បន្តិច​បាន​។

នេះ​ជា​វិធី​ដែលក្មួយ​ស្រីឈ្មោះ Socheata Pech និង​ជីដូន​គាត់​កំពុង​អនុវត្ត​បាន​ផល​ល្អ ហើយ​បាន​ផ្ញើរ​មក​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ដើម្បី​ចែករំលែក​បន្ត ។

***ចំណាំ ៖ សូម​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជា​មុន​ ។ វិធី​នេះ​អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែ​អ្នក​មិន​មាន​ជម្រើស​ផ្សេង​។