ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក គណៈរដ្ឋមន្ត្រី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៧

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តាមកម្មវិធីដែលបានគ្រោងទុក ​នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី ​វេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២១

រាជធានី​ភ្នំពេញ ៖ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៦ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន ។
ប្រសិនបើ​គ្មាន​ការ​កែប្រែ​ទេ របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​រួម​មាន ៖
១. សេចក្ដីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧​។
២. សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​។
៣. សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​។
៤. បញ្ហា​ផ្សេង​ៗ​។