ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សង្ឃឹម​រស់​ទេ បើ​រថយន្ត​ធំ​ក្រឡាប់​សង្កត់​រថយន្ត​តូច​ខ្ទេចខ្ទី ប៉ុន្តែ​ក្មេង​ស្រី​ម្នាក់​ជីវិត​ថ្លៃ(មានវីដេអូ)

7 ឆ្នាំ មុន

គ្រោះថ្នាក់​ចរាចរណ៏ដ៏រន្ធត់មួយ​បាន​កើតឡើង​នាពេលថ្មីៗនេះ នៅ​លើ​​ផ្លូវ​ជនបទ​តូច​ចង្អៀតក្នុងស្រុក Yunlong ខេត្ត​យូ​ណា​ន នៅភា​គ​និរតី​នៃ​ប្រទេស​ចិន

គ្រោះថ្នាក់​ចរាចរណ៏ដ៏រន្ធត់មួយ​បាន​កើតឡើង​នាពេលថ្មីៗនេះ នៅ​លើ​​ផ្លូវ​ជនបទ​តូច​ចង្អៀតក្នុងស្រុក Yunlong ខេត្ត​យូ​ណា​ន នៅភា​គ​និរតី​នៃ​ប្រទេស​ចិន នៅ​ពេល​ដែល​រថយន្ត​ដឹកទឹក ធន់​ធំ​មួយគ្រឿង បានក្រឡាប់សង្កត់លើ​រថយន្ត​តូចជាលក្ខណៈគ្រួសារ ពណ៌ខ្មៅ មួយគ្រឿងទៀត​ ស្របពេលដែលបើក​ឆ្លងគ្នា ក្នុងទិសដៅផ្ទុយគ្នា ​ជាហេតុធ្វើអោយរថយន្ត​ធន់ធំមួយ​នេះជៀសមិនផុត ក៏​បាន​ក្រឡាប់សង្កត់ពី​លើ​រថយន្ត​តូចខ្ទេចក្រពឹតដូចចេកចៀន មិន​សង្ឃឹមថា អ្នកនៅក្នុងរថយន្តតូចមានជីវិត​រស់​ទាំងអស់នោះឡើយ​ទេ។

ប៉ូ​លី​សបាន​ប្រញាប់ប្រញាល់​ទៅ​ជួយ​សង្គ្រោះ ​ខណៈកំពុងជួយសង្រ្គោះ​បានឮ​សំឡេងក្មេង​ស្រី​ស្រែក​យំពីក្រោម​រថយន្ត​ធំ ។ ទីបំផុតបន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ​មួយ​ម៉ោង​ កុមារី​បានរួចផុតជីវិតពីគ្រោះថ្នាក់មួយនេះ ដោយបន្សល់ទុកនៅស្នាម​​របួសតិចតួច ​។ ប៉ុន្តែជា​អកុសល​ឪពុក​ម្តាយ​របស់​នាង​ បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​មួយនេះ​គួរអោយសោកស្តាយ ៕