ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្វី​លី​ពី​ន​​​ប្រកាស​អាសន្ន​ទៀត​ហើយ​​

7 ឆ្នាំ មុន

ហ្វី​លី​ពី​ន ​៖ តាម​ប្រភព​ព័ត៌មានពី​ Bloomberg បានឱ្យ​ដឹង​ថា ប្រទេស​ហ្វី​លី​ពី​ន ​បាន​ធ្វើការ​ប្រកាស​អាសន្ន​ដល់​ខេត្ត​២ ​នៅ​ភាគ​ខាងជើង​ ​ឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដោយ​ជម្លៀស​ប្រជាជន​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ ដោយ​ការងារ​​ត្រូវ​បាន​ផ្អាក និង​សូ​ម្បី​តែ​ជើងហោះហើរ​ ក៏​ត្រូវ​​​ពន្យារពេល​ដែរ មុន​ពេល​មាន​ព្យុះ​ទី​ហ្វុ​ង Haima មក​​ដល់​នៅ​​យប់​ថ្ងៃ​​ពុធ​ ។

បើ​តាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ព្យុះ​ទី​ហ្វុ​ង​បាន​ឲ្យ​ដឹង​ថា Haima គឺជា​ប្រភេទ​ព្យុះ​ទី​ហ្វុ​ង​ប្រភេទ​ក្រុម​ទី​៥ ដែល​មាន​ល្បឿន​ខ្យល់២៥៩.៣​គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង​។ តាម​របាយការណ៍​ម៉ោង២​រសៀល របស់​ការិយាល័យ​ធាតុអាកាស​បាន​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ​នឹង​មក​ដល់​ខេត្ត Cagayan ឬ​ ក៏ខេត្ត Isabela នៅ​ថ្ងៃ​ពុធ ឬថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។

ថ្នាក់លើ​បាន​ជម្លៀស​ប្រជាជន​នៅ​ក្នុង​ខេត្ត Cagayan និង ខេត្ត Ilocos Norte ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ ។ ជើងហោះហើរ​ប្រាំបី ត្រូវ​បាន​រំសាយ​ចោល​នៅ​ម៉ោង​២​រសៀល​ ។ សាលារៀន​ត្រូវ​បាន​បិទ​នៅ​ខេត្ត​ទាំង​៩ និងអ្នក​ធ្វើ​ដំណើរ​ជាង៥០០​នាក់ ត្រូវ​បាន​​ជាប់​នៅ​កន្លែង​ផ្សេង​ៗ ​។ ចំពោះ​ខេត្ត​២០​ផ្សេង​ៗ​ទៀត ក៏​ត្រូវ​បាន​ប្រកាស​អាសន្ន​ដែរ តែ​ក្នុង​កម្រិត​ស្រាល​។

គួរ​បញ្ជាក់​​ថា ប្រទេស​ហ្វី​លី​ពី​ន​​បាន​ទទួល​រង​គ្រោះពី​ព្យុះ​ធម្មជាតិ​ជាង២០ ក្នុង​មួយ​ឆ្នាំ​ៗ​ ។ ព្យុះ​ទី​ហ្វុ​ង​ប្រភេទ Haiyan បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង៦០០០​នាក់ និងជាង​៣០០០​នាក់​បាន​បាត់​ខ្លួនកាលពី​​វិច្ឆិកា​ ឆ្នាំ២០១៣៕