ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែកា.ប់ចាក់ប្លន់​ម៉ូតូ​គេ អស់​លក្ខណ៍​​ថ្ងៃនេះ​​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​​ម្នាក់ (ពីបទ​​កា.ប់​នឹង​ដាវ​ប្លន់​យក​ម៉ូតូ​) ​ត្រូវ​បាន​នគរបាល​ខណ្ឌប្ញស្សីកែវ ធ្វើការ​​បង្ហាញមុ​ខ​ កាលពី​វេលា​​ម៉ោង​១១ ​និង​៣០​ថ្ងៃត្រង់​ទី​២១ ​តុលា​ ២០១៦ ។

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​​ម្នាក់ (ពីបទ​​កាប់​នឹង​ដាវ​ប្លន់​យក​ម៉ូតូ​) ​ត្រូវ​បាន​នគរបាល​ខណ្ឌប្ញស្សីកែវ ធ្វើការ​​បង្ហាញមុ​ខ​ កាលពី​វេលា​​ម៉ោង​១១ ​និង​៣០​ថ្ងៃត្រង់​ទី​២០ ​តុលា​ ២០១៦ ។ 

​លោក​វ​រ​សេនីយ៍​ត្រី​ អ៊ី​វ ឈុ​ន​ផេង អធិការរង​នគរបាល​ខណ្ឌប្ញ​ស្សីកែវ​​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួសង្កែ និង​ប្រជា​ការពារ ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឃាត់ខ្លួនបាន​ កាលពី​វេលា​ម៉ោង០​១ ​និង​៣០​នាទី​យប់​​រំលងអ​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៨ ​តុលា ​បន្ទាប់​ពី​ជន​នោះ​ មាន​បក្សពួក​​​៣​នាក់ ​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូម៉ាក ZoomerX កាលពី​យប់​ថ្ងៃ​ទី​១៤ ​តុលា​ឆ្នាំ ២០១៦ កន្លង​មក​ ស្ថិតនៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ។

​ជនសង្ស័យ​​ខាងលើឈ្មោះ​ជួន វិចិត្រ ហៅ​សិ​ដ្ឋ ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​​ប្ញ​ស្សីកែវ ។ ជនសង្ស័យ​ជា​មុខសញ្ញាកាប់​ប្លន់​យក​ម៉ូតូ​យ៉ាងសកម្ម និង​មាន​ច​រិ​ត​សាហាវ ដែល​បាន​កាប់នៅ​លើ​ជន​រងគ្រោះ​​ឈ្មោះ​ស៊ឹ​ម សុខ​រុន ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ជា​ជាង​ផ្សារ​ដែក​ បណ្តាល​អោយ​រង​របួសធ្ងន់ ហើយ​ប្លន់​យក​ម៉ូតូម៉ាក ZoomerX ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FY-០៦៤៩​មួយ​គ្រឿង​ បាន​សម្រេច ។​ លុះ​ប្រមាណ​១​ម៉ោង​ក្រោយមក ​ត្រូវ​ក្រុម​គ្រួសារ និង​​សមត្ថកិច្ច​ប្រទះ​ឃើញ​ម៉ូតូ​ ត្រូវ​ជនសង្ស័យផ្តួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន​បាត់​។

បន្ទាប់​មក កម្លាំងបាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ធ្វើការ​ស្រាវ​ជ្រាវ​ឈាន​ទៅ​កំណត់​មុខសញ្ញា ហើយ​ឃាត់ខ្លួន​​​ជនសង្ស័យ ម្នាក់ ​ក្នុង​រយៈ​ពេល​​៣​ថ្ងៃ​ក្រោយ ព្រមទាំង​ស្រាវជ្រាវដកហូត​បាន​ដាវ​សាមូរ៉ៃចំនួន២​ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា​ នេះ​​ ដោយ​ជន​សង្ស័យបាន​សារភាព​​​ថា កន្លងមក​រូបគេ​​​ធ្វើ​សកម្មភាព​កាប់​ប្លន់​​យក​ម៉ូតូ​បាន​​៥​​លើកមកហើយ។