ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេ​តុងទីន​ម្នាក់​ទើបតែ​ចុះ​ពីលើ​រថយន្ត​ស្រាប់តែ​ជួប​គ្រោះ​អស់ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • សៀមរាប

មាន​ករណី​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​មេ​តុងទីន​ម្នាក់ យក​អស់ប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​​អា​មេ​រិ​ក ខណៈ​ពេល​ស្ត្រី​រូប​នោះ បាន​​ចុះ​ពីលើ​រថយន្ត

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​មេ​តុងទីន​ម្នាក់ យក​អស់ប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ស្ត្រី​រូប​នោះ បាន​ចុះ​ពីលើ​រថយន្ត ។

សេចក្តីរាយការណ៍​បន្ត​ថា អំពើ​ឆក់​កាបូប​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៣​នាទី​យប់ ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​លើ​ផ្លូវលំ​ក្បែរ​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យឿ​ន ពិសី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ និង​ជា​មេ​តុងទីន រស់នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប ។

តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​រថ យន្ត​ធ្វើ​ដំណើរ​យក​ប្រាក់​ទៅ​បើក​ឲ្យ​អ្នកលេង​តុងទីន នៅ​ហាង​លក់​ស៊ុប (​ទា​កាញ់​ភូមិ​ខ្ញុំ​) ហើយ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ចោរ​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ កាំ​បន្ទះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ចំហៀង​របស់​ជន​រង​គ្រោះ ខណៈ​ពេល​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​រថយន្ត និង​មាន​កាន់​កាបូប​នៅ​នឹង​ដៃ​ដើរ​ចូល​ទៅ​ហាង ក្នុង​គោលបំណង​យក​លុយ​សម្រាប់​ទៅ​បើក​ឲ្យ​អ្នកលេង​តុងទីន រួម​គ្នា​ជា​ម្ចាស់​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ​នោះ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​នោះ គឺ​មាន​ប្រាក់​ចំនួន ៤០ ៧០០ ០០០​រៀល (​គិត​ជា​ដុល្លារ​ប្រហែល ១០ ១៧៥ ដុល្លា​អា​មេ​រិ​ក​) ក្នុង​នោះ​ក៏​មាន​ប្រាក់​ចំនួន​៣៦ លាន​រៀល ត្រូវ​បើក​សម្រាប់​ដេញ​កើប​យក​តុងទីន​ឲ្យ​ម្ចាស់​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ ផង​ដែរ ។

ក្រោយ​ធ្វើ​សកម្មភាព​ភាព ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់ តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​២​នាក់​នោះ​ហើយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដូច្នោះ​សង្ឃឹមថា ជនល្មើស​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ គង់តែ​ចូល​អន្ទាក់​សមត្ថកិច្ច​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ