ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមជាង៧០​នាក់ ប្រដាប់ដោយ​ដា.វ និង​កាំបិ.ត ​ប្រមូល​ផ្តុំគ្នា​ត្រៀមប្រយុទ្ធ ត្រូវបង្ក្រាប​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ​ក្រុម​ក្មេង​ទំនើង​​ចំនួន​៧១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ខ​ណៈពេល

រាជធានី​ភ្នំពេញ​៖ ​ក្រុម​ក្មេង​ទំនើង​​ចំនួន​៧១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ខ​ណៈពេល ដែល​ណាត់ជួប​ប្រមូលគ្នា ប្រដាប់​ដោយ​ដា.វ កាំបិ.តប៉័ងតោ និង​ចំពាម​កៅស៊ូ ប្រុង​ប្រើ​ហិ​.ង្សា ជាមួយ​គូទំនាស់​។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ចដកហូត​បាន​ម៉ូតូ​ចំនួន​២៨​គ្រឿង និងដា.វ កាំបិ.តប៉័ងតោ និង​​ចំ​ពាម​កៅស៊ូ ដែល​លាក់​ទុក ក្នុង​ព្រៃ ។

ហេតុការណ៍​បង្ក្រាប​ក្រុម​​ក្មេង​​ទំនើង​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង តាម​ផ្លូវ​លេខ ១៩៦៦​ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់ថ្ងៃកើតហេតុ​​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ជិះ​ល្បាត នៅ​ក្នុង​មូលដ្ឋាន​ក៍បាន​ប្រទះ​ឃើញ​​ក្មេង​ទំនើង​​ក្រុម​ដែល​មាន​គ្នា​មិន​តិច​ជាង​១០០​នាក់​នោះ​ទេ ។ ​ដោយ​មានការ​សង្ស័យ​ ក៍បាន​រាយការណ៍​ទៅ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​សុំ​កម្លាំង​បន្ថែម​ជួយ​អន្តរាគមន៍ ដើម្បី​ឃាត់​ត្រួតពិនិត្យ ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​យុវជន​ស្ទាវ​ចំនួន​៧១​នាក់ និង​ដកហូត​បាន​ម៉ូតូ ចំនួន​២៨​គ្រឿង ព្រមទាំង​ឆែកឆេរ​ក​ឃើញ​ដា.វ កាំបិ.ត​ប៉័ងតោ ចំ​ពាម​កៅស៊ូ​ជា​ច្រើន​ ដែល​ខ្លះ​នៅ​ជាប់​ខ្លួន និង​ខ្លះ​ទៀត​ត្រូវ​ជន​នោះ​បោះចោល និង​លាក់​ទុក​ក្នុង​ព្រៃ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀតថា​ ការ​ជួប​ប្រមូលផ្តុំ​គ្នា​របស់​យុវជន​ទាំងនោះ​ដើម្បី​ត្រៀម​វា.យ​ និង​កា.ប់​ចា.ក់​គ្នា ជាមួយ​យុវជន​មួយ​ក្រុម​ទៀត ដែល​ទើប​ចេញពី​ក្លឹ​ប​កម្សាន្ត តែ​មិន​ទាន់​បាន​ប្រើ​ហិ.ង្សា​ផង​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

តាម​សមត្ថកិច្ច​អោយ​ដឹង​ថា យុវជន​ស្ទាវ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ញែក​អោយ​ដាច់​ចំពោះ​ជន​ណា​មាន​ដា.វ កាំបិ.ត ចំ​ពាម​កៅស៊ូ នឹង​ចាត់ការ​តាម​ច្បាប់​។​ដោយឡែក ចំពោះ ក្រុម​យុវជន​អត់​មាន នឹង​កោរ​ស​ក់រួច​ទាក់ទង​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់រំ​បន្ត​ទៀត​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ