ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​ពានរង្វាន់​ KMH Champions League រដូវ​កាល​ទី​2 ​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃខានស្អែកនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ ពាក់កណ្ដាល​អាជីព​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា​ដែល​មានឈ្មោះ​ថា ការ​ប្រកួត​ដណ្តើម​ពាន KMH Champions League

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ ពាក់កណ្ដាល​អាជីព​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា​ដែល​មានឈ្មោះ​ថា ការ​ប្រកួត​ដណ្តើម​ពាន KMH  Champions League នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៧ នៅ​លើ​ទីលាន​ចំនួន​២​ គឺ​ទីលាន KMH ក្នុង​ខណ្ឌដង្កោ និង​ទីលានវេ​ស្ទើ​ន ឬ​ស្សី​កែវ។

លោក កាំ​ង សេន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​ពានរង្វាន់ KMH Champions League រដូវ​កាល​ទី​២​នេះ​ធ្វើ​ឡើង​ពេញ​មួយ​រដូវ​កាលដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ពាន​បាល់ទាត់​អឺរ៉ុប គឺ​មានការ​ប្រកួត​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី ​(Home &Away) ។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​រដូវ​កាល​មុន​នោះ​គឺ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​ពេញ​មួយ​រដូវ​កាល​តែ​ម្ដង និង​មាន​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន​។

ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់ KMH Champions League រដូវ​កាល​២០១៦-២០១៧ មាន​ក្រុម​ចំនួន​៣២​ចូលរួម​ដោយ​ចែក​ចេញ​ជា​៨​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​វេលា​ម៉ោង​៦​ល្ងាច ។
ព្រឹ​តិ្ត​ការណ៍​មួយ​នេះ អនុញ្ញាត​ឱ្យ​មាន​កីឡាករ​អាជីព​២​រូប​និង​កីឡាករ​បរទេស​៤​រូប​ចូលរួម ប៉ុន្តែ​បង្ហាញខ្លួន​តែ​២​រូប​ប៉ុណ្ណោះ​នៅ​លើ​ទីលាន ។

KMH Champions League បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​មានការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមបាល់ទាត់​ល្អ​ៗ​និង​ធំ​ក្នុង​រាជធានី​ភ្នំពេញ ។ ព្រឹត្តិការណ៍​មួយ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​លើក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា  តាម​រយៈ​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​ទេព​កោសល្យ​និង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ព្រមទាំង​ប្រមូល​ថវិកា​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សង្គម ។ ជាក់ស្ដែង​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ KMH Champions League រដូវ​កាល​ទី​១​ប្រមូល​បាន​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ៕