ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្គោល​ជម្រើសជាតិ​ប្រាប់​ពី​គោលបំណង​សំខាន់​ដែល​ក្រុមបាល់ទាត់​នារី​ត្រូ​វ​បង្ហាញខ្លួន​នៅ​ស៊ី​ហ្គេ​ម​វៀតណាម

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ លោក​ប្រាក់ វុ​ទ្ធី​ គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី បាន​លើក​ឡើង​ថា​ ការ​បង្ហាញខ្លួន​ជា​

រាជធានី​ភ្នំពេញ ​៖​ លោក​ប្រាក់ វុ​ទ្ធី​ គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី បាន​លើក​ឡើង​ថា​ ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នា​ប្រទេស​វៀតណាម​លើក​នេះ​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​ដើម្បី​ស្វែងរក​បទ​ពិសោធន៍​បន្ថែម​ក៏​ដូច​ជា​ពង្រឹង​សម​ត្ថា​ភាព​បច្ចេកទេស សម្រួច​គោលដៅ​សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

បើ​ទោះជា​គេ​ដឹង​ច្បាស់​ថា​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា ត្រូ​វ​​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​ដែល​មាន​កៅអី​លេង​នៅ​World Cup​ក៏​ដោយ​លោកគ្រូ​ជម្រើសជាតិ​នារី​រូប​នេះ​នៅ​តែ​ខិតខំ​ផ្ដល់​នូវ​កម្លាំងចិត្ត និ​ង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​លើ​ក្រុម​ជម្រើសជាតិ​នារី​ដ៏​ក្មេង​មួយ​នេះ​ថា​ពិតជា​អាច​ធ្វើ​បាន​យ៉ាង​ល្អ និង​ទទួល​បាន​ផលប្រយោជន៍​ដ៏​ធំ​ធេង​មុន​នឹង​ឈាន​ជើង​ទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​។

​លោក​លើក​ឡើង​ទៀត​ថា ​វា​គឺជា​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​របស់​កីឡាការិនី​យើង​ម្នាក់​ៗ ព្រោះ​នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​ពួក​គេ កន្លង​មក​បទ​ពិសោធន៍​នៃ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជា​តោ​នៅ​មាន​តិច​បំផុត ប៉ុន្តែ​ឆ្លងកាត់​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​មួយ​រយៈ​មកនេះ​លោក​គិត​ថា​ ពួក​គេ ពិតជា​មាន​ឆ​ន្ទៈ និង​តស៊ូ​ហ្វឹកហាត់​ខ្លាំង ជា​ពិសេស​ បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​របស់​ឯកឧត្តម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

លោក​ប្រាក់ វុ​ទ្ធី​ ​ប្រាប់​ថា​ លោក​ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​ថ្នាក់ដឹកនាំ​យើង​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ជា​លើក​ដំបូង ព្រោះ​វា​ជា​គោល​ដៅ​ចម្បង​សម្រាប់​ត្រៀមខ្លួន​នៅ​ក្ន​ង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។​ មិនតែប៉ុណ្ណោះ​ឆ្លងកាត់​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​អស់​រយៈពេល​៣​ស​ប្ដា​ហ៍​មកនេះ ក្រុមកីឡា​បាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​បង្ហាញ​តម្រុយ​យ៉ាង​ល្អ​សម្រាប់​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​លើក​ដំបូង​របស់​ខ្លួន​។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ សុខា​ ធ្លាប់​បាន​មាន​ប្រសាសន៍​លើក​ឡើង​រួច​មក​ហើយ​ថា ការ​បង្ហាញខ្លួន​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទាំង​២​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​លើក​នេះ គឺជា​បេសកកម្ម​ដ៏​សំខាន់​ដើម្បី​នាំ​យក​មេដាយ និង​កិត្ត​យស​ជូន​ជាត​មាតុភូមិ ដោយសា​នៅ​ពីក្រោយ​របស់​ពួក​គេ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​គាំទ្រ​និង​កំពុង​រង់​ទស្សនាការ​ប្រកួត​ដ៏​ទទួលខុសត្រូវ​ខ្ពស់​។​ ​គេ​ក៏​សង្ឃឹម​ទៀត​ថា​ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា យក​ស្មារតី ​និង​ឆ​ន្ទៈ ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​និង​ក្រុម​ហ្វី​លី​ពី​ន ខណៈ​ក្រុម​ទាំង​២​នេះ​សុទ្ធ​ធ្លាប់​មាន​កៅអី​នៅ​World Cup​ ដូច​គ្នា ហើយ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​នឹង​ត្រូវ​ជួ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ទី​៩​ ឧសភា​ ៕​

Picture
Picture
Picture
Picture
Picture