ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ង់ កញ្ញាចាន់​ កញ្ញា និងកញ្ញា​ហ៊ិ​ន លី​ដា ​​ឆ្លង​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​​កម្មវិធី​​Cambodian Idol​ រដូវ​​កាល​​ទី​​2

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រឡង​ចម្រៀង​លំដាប់​ពិ​ភ​ព​លោក «​ខេ​ម​បូ​ឌា​ន ​អាយ​ឌ​ល ​រដូវ​កាល​ទី​២»​ រៀប​ធ្វើ​ឡើង​ពី​ស្ថានីយទូរទស្សន៍​ហង្ស​មាស ​បាន​ឆ្លង​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​ ដោ​យ​សល់តែ​បេក្ខជន​បេ​ក្ខ​នារី​មាន​សមត្ថភាព​ចំនួន​១២​រូប​ ត្រូវ​បន្តការងារ​នេះ​យ៉ាង​លំបាក​ៗ​តទៅ​ទៀត ​។

រាជធានីភ្នំពេញ ៖ ការ​ប្រឡង​ចម្រៀង​លំដាប់​ពិ​ភ​ព​លោក «​ខេ​ម​បូ​ឌា​ន ​អាយ​ឌ​ល ​រដូវ​កាល​ទី​២»​ រៀប​ធ្វើ​ឡើង​ពី​ស្ថានីយទូរទស្សន៍​ហង្ស​មាស ​បាន​ឆ្លង​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​ ដោ​យ​សល់តែ​បេក្ខជន​បេ​ក្ខ​នារី​មាន​សមត្ថភាព​ចំនួន​១២​រូប​ ត្រូវ​បន្តការងារ​នេះ​យ៉ាង​លំបាក​ៗ​តទៅ​ទៀត ​។

​យ៉ាងណាមិញ​ គេ​កត់សម្គាល់​ឃើញ​ថា កញ្ញា​​ម៉​ង់ ចាន់​កញ្ញា ​និង​កញ្ញាហ៊ិ​ន​ លី​ដា​ ពួក​គេ​ទាំង​ពីរ​ធ្លាប់​កាន់​ពាន​លេខ​១​ដូច​គ្នា​ របស់​ការ​ប្រឡង​ចម្រៀង​មួយ​រហូត ​ចាំ​អ៊ុត​មើល​ថា​ តើ​សំឡេង​ពីរោះម្យ៉ាង​ម្នាក់​នេះ ​អាច​ឆក់​បាន​តំណែង​លេចធ្លោ​ឬ​យ៉ាងណា​។

ចំនួន​បេក្ខជន​បេ​ក្ខ​នារី​ ដែល​ត្រូវ​ឡើង​មក​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រាត្រី​ថ្ងៃអាទិត្យ​វេលា​ម៉ោង​៨​យប់​ នា​ផ្សារ​ទំនើប​អ៊ី​អន
​ម៉​ល ​រាជធានី​ភ្នំពេញ ​កំពុង​តែ​ត្រូវ​បាន​សាង​នូវ​ភាព​រំជើបរំជួល​កម្មវិធី​ឲ្យ​កាន់តែ​ក្តៅ​ឡើង​ៗ​ ខណៈ​ដែល​អ្នក​ប្រឡង​ទាំងនោះ សុទ្ធ​​តែ​មាន​ទឹក​ដម​​សំឡេង​ពីរោះ​ម្យ៉ាងៗ​ ​​គួរ​ឱ្យចង់​ស្តាប់​ ។​

ការ​ឆ្លង​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​ មាន​ចំនួន​បេក្ខជន​១២​រូប​ ដែល​ត្រូវ​ជម្រុះ​ចម្រាញ់​យ៉ាង​លំបាក​លំ​បិត​តាំងពី​វគ្គ​ទី​១ ​វគ្គ​ច្រៀង​នៅ​ចំពោះ​មុខ​គណៈ​ក​ម្មា​ការ​វគ្គ​ចាប់​គូ​ចម្រៀង​ជា​ក្រុម​និង​វគ្គ​ច្រៀង​នៅ​ចំពោះ​មុខ​ទស្សនិកជន​ដូច​ជាតា​រា​អាជីព​ឲ្យ​គណៈ​ក​ម្មា​ការ​វាយ​តម្លៃ​ថា​ តើ​បេក្ខជន​ណា​ឆ្លាត​វាងវៃ ​និង​មាន​ស្មារតី​រឹង​មាំ​ជាមួយ​ឧបសគ្គ​បាន​ឬ​អត់? ។

​ឆ្លង​តាម​ការ​ទស្សនា​ទាំង​១២​រូប​នេះ ​ត្រូវ​លត់​ដំ​ប្រឡង​ក្នុង​បរិយាកាស​ផ្សេង​ៗ​ ដូច​ជា​ត្រូវ​ច្រៀង​នៅ​តាម​ឆ្នេរសមុទ្រ​កម្ពុជា​ ដ៏​​ស្រស់​ស្អាត​ច្រៀង​ នៅ​លើ​កំពូលភ្នំ​បូកគោ​ជាដើម​ដែល​នេះ​ ហាក់ជា​សម្ពាធ​មួយ​លើ​បេក្ខជន​មិនធម្មតា​ឡើយ​ ។ ​ទីបំផុត ​ឆ្លងកាត់​វគ្គ​ជា​ច្រើន​ដែល​មាន​បេក្ខជន​ខ្លះ​ញញឹម​ខ្លះ​ទួញ​យំ​ជា​ទឹកភ្នែក​សោកស្តាយ​គេ​រកបាន​១២​នាក់​ដ​យ​តម្រូវ​ចូល​ប្រឡង​ជា​មូ​យ​វិញ្ញាសា​យ៉ាង​ច្រើន​ទៀត​ក្នុង​បទ​ចម្រៀង​មាន​គ្រប់​បែប​សណ្ឋាន​ដើម្បី​តេ​ស្តី៍​មើល​ថា​តើ​អ្នក​ណា​ជា​ជើង​ខ្លាំង​ក្រោម​ការ​ទទួលស្គាល់​ពី​ទស្សនិកជន​។