ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ​​ដាក់​កូនតូច​ក្នុង​​​រទេះរុញ​នៅ​​​ផ្សារ​​ទំនើបអាច​​កើត​​​​​ជំងឺ​ធ្ងន់

7 ឆ្នាំ មុន

ជា​ទូទៅ ​ក្មេងតូចៗ​ចូល​ចិត្ត​ណាស់​ ពេល​ដែល​បាន​​ដើរ​ផ្សារ​ជាមួយ​ម្តាយ​នៅ​​ក្នុង​ផ្សារ​ទំនើប​ ជា​ពិសេស​ គឺ​នៅ​ពេល​ដែល​ម្តាយ​ឱ្យ​​ជិះរទេះ​រុញ​ទិញ​អីវ៉ាន់ ។

ជា​ទូទៅ ​ក្មេងតូចៗ​ចូល​ចិត្ត​ណាស់​ ពេល​ដែល​បាន​​ដើរ​ផ្សារ​ជាមួយ​ម្តាយ​នៅ​​ក្នុង​ផ្សារ​ទំនើប​ ជា​ពិសេស​ គឺ​នៅ​ពេល​ដែល​ម្តាយ​ឱ្យ​​ជិះរទេះ​រុញ​ទិញ​អីវ៉ាន់ ។

​តែក្នុងនោះ ក៏​មាន​ករណី​ជា​ច្រើន​​ដែល​ក្មេង​ៗ​ទាំងនោះ​បានជួប​​គ្រោះ​ថា្ន​ក់​រហូត​​បាត់បង់​ជីវិត​ដោយសារ​ធ្លាក់​​ពី​រទេះរុញផងដែរ​ ហើយ​​ក៏​មាន​ក្មេង​ជា​ច្រើន​ឈឺ ​ដោយសារ​ឆ្លង​មេរោគ​ដែល​នៅ​ជាប់​រទេះ​នោះ ។

ជាក់ស្តែង ស្ត្រី​ម្នាក់​ឈ្មោះ Vivienne Wardrop ដែល​ជា​ម្តាយ​របស់​កូនប្រុស​អាយុ១០​ខែ ឈ្មោះ Logan បាន​រៀបរាប់​​​ថា កូន​របស់​​គាត់​​ចេញ​រោគ​សញ្ញា​ មិន​ស្រួល​ក្រោយ​ពេល​២៤​ម៉ោង​ បន្ទាប់​ពី​ដើរ​ទិញ​អី​​វ៉ា​ន់​នៅ​​ក្នុង​ផ្សារ ​។ កូនប្រុស Logan ចាប់ផ្តើម​ក្អួត​ចង្អោរ​ខ្លាំង​ឡើង ហើយ​រាក​​យ៉ាងធ្ងន់ធ្ងរ​ ។

ដោយសារ​តែ​ស្ថានភាព​ជំងឺ​​កាន់តែ​ធ្ងន់​ឡើង ​ស្ត្រី​ខាងលើ​បាន​យក​កូន​ទៅមន្ទីរ​​ពេទ្យ​​កុមារ ហើយ​ត្រូវ​គ្រូពេទ្យ​ប្រាប់​​ថា វា​គ្រាន់តែ​ជា​ជំ​ងឺ​ធម្មតា​ៗ​ប៉ុណ្ណោះ​ ដោយ​គ្រាន់តែ​ឱ្យ​ថ្នាំ​​លេប​នៅផ្ទះ​​បាត់​ហើយ​ ។ លុះ​នៅ​ថ្ងៃ​បន្ទាប់ កូន​របស់​គាត់​​កាន់តែ​​មាន​សភាព​ធ្ងន់ធ្ងរ ​ដែល​ប​ណ្តាល​មក​ពី​ការ​បាត់បង់​ជាតិ​​ទឹក​ ។ នាង​ក៏​យក​កូន​ទៅ​ពេទ្យ​ ដែល​នៅ​ជិត​ផ្ទះ​បំផុត ហើយ​ក៏​ដឹង​ថា កូន​របស់​នាង​បាន​ឆ្លង​ជំងឺ​ជា​ច្រើន​មុខ ដូច​ជា​ជំងឺ​រាក​ ជំងឺគ្រុន និងជំងឺ​រលាកស្រោមខួរ​ក្បាល​ ។

គាត់ជាម្តាយ ​ក៏​​​កូន​ឱ្យ​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល១០​ថ្ងៃ ​។ វីរុស​រលាក​ស្រោមខួរ​ក្បាល​ជា​ទូទៅ​ គឺ​ឆ្លង​ពី​មនុស្សម្នាក់​​ទៅ​​មនុស្សម្នាក់ តែ​ចំពោះ​ប្រភេទ​ខ្លះ​ វា​អាច​ឆ្លង​ដោយសារ​ការ​ប៉ះពាល់​វត្ថុ​នានា​ ។ គ្រូពេទ្យ​បាន​ប្រាប់​ថា​ កូន​របស់​នាង​បាន​ប៉ះពាល់​មេរោគ​ ដែល​តោង​នៅ​ជាប់​រទេះរុញ​នៅ​ផ្សារ​ទំនើប​ ។

ដូច្នេះ ចំពោះ​អ្នក​ម្តាយ​គ្រប់​រូប សូម​ប្រុងប្រយ័ត្ន​ពេល​ដាក់​កូន​នៅ​ក្នុង​រទេះរុញ​ដើរ​ទិញ​អី​វ៉ា​ន់ ព្រោះ​មាន​មេរោគ​មិន​តិច​ទេ ​តោង​ជាប់​នៅ​លើ​នោះ​។ អ្នក​ម្តាយ ​គួរតែ​ជូត​វា​ជាមួយនឹង​ក្រណាត់​សើម ​ដែល​មាន​ជាតិ​ប្រឆាំង​នឹង​មេរោគ​ជា​មុន​​សិន ឬ​ក៏​ដាក់​ភួយ​​ទ្រាប់​គូទ​កូន មុន​ពេល​ដាក់​កូន​ឱ្យ​​អង្គុយ​ ។