ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ដាក់​ផែនការ​បង្កើន​ចំណូលTwitterឲ្យ​បាន​ជាង២៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៨

1 ឆ្នាំ មុន

មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk មាន​គោលបំណង​បង្កើន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Twitter ឲ្យ​ដល់ ២៦,៤​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ២០២៨​ខាង​មុខ ខណៈ​ដែល​ឆ្នាំ​មុន​ក្រុមហ៊ុន​រកបាន៥​ពាន់​លាន​ដុល្លារ​ ។…

មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk មាន​គោលបំណង​បង្កើន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Twitter ឲ្យ​ដល់ ២៦,៤​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ២០២៨​ខាង​មុខ ខណៈ​ដែល​ឆ្នាំ​មុន​ក្រុមហ៊ុន​រកបាន៥​ពាន់​លាន​ដុល្លារ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត New York Times កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ។

កាសែត​ចុះ​ផ្សាយ​ថា ចំណូល​ពី​ការ​ផ្សព្វផ្សាយ​នឹង​ធ្លាក់​ចុះ​មក​ត្រឹម៤៥​ភាគរយ​នៃ​ចំណូល​សរុប​ក្រោម​ការ​ដឹកនាំ​របស់​លោក Elon Musk ដោយ​បង្កើត​ប្រាក់​ចំណូល​បាន១២​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០២៨ ខណៈ​ដែល​ការ​ជាវ​របស់​អ្នក​ប្រើប្រាស់ (subscription) ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​រក​ប្រាក់​ចំណូល​បាន១០​ពាន់​លាន​ដុល្លារ ​។

សម្រាប់​ឆ្នាំ២០២៣​ខាង​មុខ បណ្តាញ​សង្គម​យក្ស​នេះ​នឹង​រក​ចំណូល​បាន១៥​លាន​ដុល្លារ​ពី​អាជីវកម្ម​នានា​នៅ​លើ​បណ្តាញ​របស់​ខ្លួន ហើយ​ចំណូល​នេះ​នឹង​កើន​ដល់​ប្រហែល១,៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៨​។

លោក Elon Musk ដែល​បាន​ទិញ​យក Twitter ក្នុង​តម្លៃ៤៤​ពាន់​លាន​ដុល្លារ​កាលពី​ខែ​មុនត្រូវ​គេ​រំពឹង​ថា​ នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ពាក់ព័ន្ធ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។

ចំណែក Twitter Blue ដែល​ជា​សេវាកម្ម​បង​ប្រាក់​ប្រចាំខែ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ប្រើប្រាស់ ៦៩​លាន​នាក់​នៅ​ឆ្នាំ២០២៥​។

បើ​យោង​តាម​ទស្សនាវដ្តី Forbes គិត​ត្រឹម​ថ្ងៃ​ទី៧ ខែឧសភា​នេះ លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ២៥៥​ពាន់​លាន​ដុល្លារ​៕
(​យោង​តាម​ប្រភព​៖ Reuters & New York Times)

អត្ថបទសរសេរ ដោយ