ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា Martell ប្រភេទ​ស្រា​កូ​ញាក់​របស់​បារាំង​នាំ​ចូល​មក​កម្ពុជា​ច្រើន​ប្រភេទ

7 ឆ្នាំ មុន

រាជា​ធានី​ភ្នំពេញ ៖ ស្រា​ដ៏​ល្បីល្បាញ​ឈ្មោះ Martell ដែល​ជា​ប្រភេទ​ស្រា​កូ​ញាក់​មក​ពី​ប្រទេស​បារាំង និង​មាន​ប្រវត្តិ​ផលិត​ស្រា​ប្រមាណ​៣០០​ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ហើយ និង​មាន​ដាក់​លក់​នៅ​នៅ​លើ​ទីផ្សារ​

រាជា​ធានី​ភ្នំពេញ ៖ ស្រា​ដ៏​ល្បីល្បាញ​ឈ្មោះ Martell ដែល​ជា​ប្រភេទ​ស្រា​កូ​ញាក់​មក​ពី​ប្រទេស​បារាំង និង​មាន​ប្រវត្តិ​ផលិត​ស្រា​ប្រមាណ​៣០០​ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ហើយ និង​មាន​ដាក់​លក់​នៅ​នៅ​លើ​ទីផ្សារ​នៅ​ពេល​ឆាប់​ៗ​នេះ ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្រុមហ៊ុន​នាំ​ចូល​ស្រា Martell ការ​បង្ហាញ​ស្រា និង​ភ្លក្ស​រសជាតិ​នៃ​ស្រា​ប្រភេទ​ថ្មី​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ផង​ដែរ ។

លោក Jaques Menier អគ្គនាយក​នៃ​ក្រុមហ៊ុន Martell Heritage បាន​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​គឺជា​ទីផ្សារ​ថ្មី ប៉ុន្តែ​លោក​រំពឹង​ថា ការ​នាំ​ស្រា​ប្រភេទ​ល្អ​នេះ​មក​នឹង​ទទួល​បានកា​គាំទ្រ​ច្រើន ព្រោះតែ​គុណភាព និង​រសជាតិ​ស្រាល​ស្រទន់​ងាយ​ទទួលទាន ពិសេស​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី​ដែល​ចង់បាន​រសជាតិ​អ្វី​ដែល​ថ្មី​ប្លែក​ផង​។

លោក​បាន​ថ្លែង​ថា Martell ជា​មរតក​នៃ​ការ​ផលិត​ស្រា​ប្រភេទ​កូ​ញាក់ ជាង​៣០០​ឆ្នាំ​នៅ​ប្រទេស​បារាំង​ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​ជុំវិញ​ពិភពលោក ។ ដោយ​បាន​ផលិត​តាម​បែប​ប្រពៃណី​ដើម​ដែល​ចម្រាញ់​ចេញពី​ផ្លែ​ទំពាំងបាយជូ ដាំ​នៅ​តំបន់ Cognac ។ ក្រៅពី​រស់ជាតិ​ថ្មី​ប្លែក Martell ក៏​ត្រូវ​បាន​រចនា និង​វេច​ខ្ចប់​ប្រកបដោយ​ភាព​ទាក់ទាញ ហើយ​លោក​រំពឹង​ថា ស្រា​ថ្មី​នេះ​នឹង​ក្លាយ​ជាទី​ពេញ​និយម​ថ្មី​របស់​ប្រជាជន​កម្ពុជា​ដែល​ចូល​ចិត្ត​អ្វី​ដែល​មាន​រសជាតិ​ថ្មី​ប្លែក ។

លោក​និយាយ​ថា ៖ «​ពេល​យើង​ស្រង់ក្លិន រសជាតិ​ដ៏​ប្រហើរ​ពី​ផ្លែ​ឈើ​ជាប់​នៅ​នឹង​ច្រមុះ ជាមួយនឹង​ក្លិន​ឈើ Vanilla ក្លិន​ផ្លែ​ឈើ ឬ​ដំណាប់​ក្រៀម និង​ក្លិន​ឈ្ងុយ​ម្យ៉ាង​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ស្រា​នេះ ហើយ​វា​ក៏​អាច​លាយ​ជាមួយ​ទឹក ឬ​ភេសជ្ជៈ​ផ្សេង​ៗ​បាន​តាម​ចំណូលចិត្ត​» ។

ស្រា Martel l​គឺជា​ស្រា​ដែល​ត្រូវ​បាន​ច្រក​ដាក់​ក្នុង​ដប​ថ្លា​ឆ្លុះ ហើយ​រចនា​ម៉ូត​ចេញ​នូវ​រូបរាង​ប្លែក ។ វា​គឺជា​ស្រា​ដែល​ចម្រាញ់​ចេញ​យ៉ាង​ល្អ និង​ទាន់សម័យ ការ​រចនា​ទាំងអស់​វា​បង្ហាញ​ពី​ភាព​អស្ចារ្យ​ដែល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ទទួលទាន ជា​ពិសេស​សម្រាប់​កម្ពុជា​ដែល​ចង់​សាក​នូវ​អ្វី​ដែល​ថ្មី​ហើយ​ល្អ​ប្លែក​នោះ ៕