តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ
- កណ្តាល
ខេត្តកណ្តាល ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ហេង ផល្លារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ…
ខេត្តកណ្តាល ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ហេង ផល្លារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ…
ខេត្តកណ្តាល ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ហេង ផល្លារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ ដែលបានប្រើអំពើហិង្សាលើម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា»តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។
ដែលប្រព្រឹត្តនៅចំណុចកាស៊ីណូ កាឡាក់ស៊ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០នាទី ។
ជនរងគ្រោះទី១-ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ តកណ្ដាល មុខរបរបុគ្គលិកកាស៉ីណូ ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមន្ដ្រីចូលនិវត្តន៍ ។ ជនត្រូវចោទមានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ។
បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ(ស្រៀ ហុង) បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន ១,០០០,០០០៛ ពួកគេជជែកគ្នាយ៉ាងខ្លាំង ឈានដល់ការប្រើហិង្សាដាក់គ្នា ដោយជនសង្ស័យ និងបក្ខពួកប្រហែល ៧-៨នាក់ បាននាំគ្នាទៅវាយ លើជនរងគ្រោះទាំងពីរនាក់ ពេលនោះបក្ខពួកខាងលើបានវាយទៅលើឈ្មោះ ម៉ុន វណ្ណា ជាច្រើនដៃថែមទៀតផង ចំណែកឈ្មោះ ស្រៀ ហុង គេចខ្លួនរួច។ ភ្លាមនោះឈ្មោះ ង្វៀង ប៊ិន បានគប់ទូរស័ព្ទដៃ ម៉ាក Oppo មិនចាំស៊េរី ពណ៌ស-ខ្មៅ ទៅលើឈ្មោះ ស្រៀ ហុង ត្រូវចំស្មាខាងស្ដាំ និងបានប្រើពាក្យសំដីគំរាមកំហែងថា អញមេនៅជ្រៃធំ «អ្ហែង(ស្រៀ ហុង) មេនៅស្រុកស្អាង កុំចង់ខ្លាំងជាមួយអញ អញចង់សម្លា.ប់អ្ហែងពេលណាក៏បានដែរ» ព្រមទាំងជេរប្រមាថជាច្រើនទៀត។
ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្ធើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចែករំលែកព័តមាននេះ