ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាមញ្ញ​ៗ​សម្រាប់​កាត់​បន្ថយ​ភាព​តានតឹង

7 ឆ្នាំ មុន

យើង​ជួប​ប្រទះ​ភាព​តានតឹង​ដោយសារ​មូលហេតុ​ជា​ច្រើន​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​យើង​មិន​គួរ​មើល​ស្រាល​ពី​បញ្ហា​នេះ​ទេ ព្រោះ​វា​អាច​បំបាក់​ភាពរឹងមាំ​របស់​យើង​បាន​។ ទោះជា​យ៉ាងណា​ក្តី មាន​វិធី​សាមញ្ញ និង​

យើង​ជួប​ប្រទះ​ភាព​តានតឹង​ដោយសារ​មូលហេតុ​ជា​ច្រើន​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​យើង​មិន​គួរ​មើល​ស្រាល​ពី​បញ្ហា​នេះ​ទេ ព្រោះ​វា​អាច​បំបាក់​ភាពរឹងមាំ​របស់​យើង​បាន​។ ទោះជា​យ៉ាងណា​ក្តី មាន​វិធី​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ។ វា​ប្រហែល​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ ប៉ុន្តែ​អ្នក​គួរតែ​សាកល្បង​អនុវត្ត​វិធី​ទាំងនេះ ព្រោះ​អ្នក​មិន​ចំណាយ​អ្វី​ទាំងអស់ ហើយ​ប្រហែលជា​អ្នក​អាច​ទទួល​បាន​លទ្ធផល​ដ៏​មិន​គួរ​ឱ្យ​ជឿ​ផង ។

ខាងក្រោម​នេះ​គឺជា​វិធី​សាមញ្ញ​ទាំង​៦​ក្នុង​ការ​កាត់​បន្ថយ និង​បំបាត់រោគ​សញ្ញា​នៃ​ភាព​តានតឹង ។

១-​សិតសក់​របស់​អ្នក
វា​ស្តាប់​ទៅ​ដូច​ជា​ចម្លែក​បន្តិច ប៉ុន្តែ​វិធី​នេះ​មាន​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺក្បាល​របស់​អ្នក បន្ទាប់​ពី​អ្នក​បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែងធ្វើការ ។ សិតសក់​របស់​អ្នក​ឱ្យ​បាន​ប្រហែល​១០-១៥​នាទី​នៅ​ពេល​ល្ងាច ។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ចង្វាក់បេះដូង​របស់​អ្នក​ចាប់ផ្តើម​លោត​យឺត​ជាង​ពេលធ្វើការ និង​សាច់ដុំ​របស់​អ្នក​បាន​សម្រាក ។

២-​បរិភោគ​អាហារ ឆ្ងាញ់​ៗ
អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់ គឺជា​ថ្នាំបន្សាប​ភាព​តានតឹង​ដ៏​មាន​ប្រសិទ្ធភាព ។ ដើម្បី​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ ត្រី​សម្បូរ​ខ្លាញ់ (​មាន​ផ្ទុក​អាស៊ីត​អូ​មេ​ហ្គា​៣) គឺ​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក ។ ប៉ុន្តែ​បើ​អ្នក​មិន​ចូល​ចិត្ត​ជម្រើស​នេះ អ្នក​អាច​ញាំ​ុ​កា​រ៉េ​ម ឬ​ចេក​ដែល​ពួក​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​បញ្ហា​បាក់ទឹកចិត្ត ។

៣-​ការ​ម៉ា​ស្សា
ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន ចូរ​ម៉ាស្សា​តំបន់​ក្រោម​ច្រមុះ ចន្លោះ​ចិញ្ចើម ក្រោម​បបូរមាត់ និង​បាតដៃ​របស់​អ្នក​ឱ្យ​បាន​រយៈពេល​៣០​វិនាទី​សម្រាប់​តំបន់ នីមួយ​ៗ ។

៤-​ត្រដុស​ដៃ​ទាំង​ពីរ
នេះ​ជា​វិធីសាស្ត្រ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយឥទ្ធិពល​នៃ​ភាព​តានតឹង​លើ​រាង​កាយ ។ ត្រដុស​ដៃ​រហូត​អ្នកមាន​អារម្មណ៍​ថា មានកំ​ដៅ​ដែល​កើតឡើង​ដោយ​ការ​កកិត​នេះ បន្ទាប់​មក​យកដៃ​ដែល​មានកំ​ដៅ​នេះ​ម៉ាស្សា​ត្រចៀក​របស់​អ្នក​ទាំង​សងខាង ។ សកម្មភាព​ដ៏​សាមញ្ញ​នេះ​អាច​ជួយ​ឱ្យ​អ្នកមាន​ភាព​សកម្ម​ឡើង​វិញ និង​ជួយ​ក្នុង​ការ​ផ្តោតអារម្មណ៍​បាន​ល្អ​ប្រសើរ​ជាង​មុន​លើ​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ ។

៥-​ប្រើ​ជណ្តើរ
រត់ឡើង​ចុះ​ជណ្តើរ​ឱ្យ​បាន​៣០​វិនាទី ។ ការ​ធ្វើ​បែប​នេះ​នឹង​បង្កើន​លំហូរ​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​តំបន់​ដែល​ទាក់ទង​នឹង​ភាព​តានតឹង​នៅ​ខួរក្បាល ជា​លទ្ធផល​អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន ។

៦-​រាំ
ចលនា​ចង្វាក់​សំឡេង​តន្ត្រី​ជួយ​រាង​កាយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ហើយ​វា​សប្បាយ​ជាង​ការ​ទៅ​ហាត់ប្រាណ​នៅ​ឯ​ក្លឹ​ប​ទៅ​ទៀត ប្រសិនបើ​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​ឱ្យ​អារម្មណ៍​របស់​អ្នក​ស្ងប់ ៕